Cambodia
New Details

Image
កិច្ចប្រជុំក្រុមការងារ នៃអនុគណៈកម្មការទី៧៖ សុខាភិបាល នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦  ដើម្បីពិនិត្យ និងពិភាក្សា អំពីការត្រៀមរៀបចំផែនការសកម្មភាព ត្រៀមបង្ការការពារជំងឺឆ្លងនានា សម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ នៅកម្ពុជា។

September 15, 2026

រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានអនុគណៈកម្មការទី៧៖ សុខាភិបាល នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យ និងពិភាក្សាការងារ អំពីការត្រៀមរៀបចំ ផែនការសកម្មភាព ត្រៀមបង្ការការពារជំងឺឆ្លងនានា សម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា និងកំណត់ទិសដៅបន្ទាប់ តាមប្រព័ន្ធនិម្មិត (Zoom) ។

គោលបំណងនៃអង្គប្រជុំ ដើម្បីពិនិត្យមើលទៅលើផែនការសកម្មភាព ការរៀបចំ SOP យន្តការធ្វើតេស្ត និងការត្រៀមលក្ខណៈផ្នែកវេជ្ជសាស្ត្រ ការគ្រប់គ្រងរថយន្តគិលានសង្គ្រោះ និងកំណត់ជំហានបន្ទាប់ ដែលជាការត្រៀមលក្ខណៈទុកជាមុន សម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

ក្នុងនេះដែរ លោកជំទាវប្រធានអនុគណៈកម្មការទី៧ បានផ្តល់អនុសាសន៍ជូនក្រុមការងារទាំងអស់ សូមបន្តយកចិត្តទុកដាក់ និងពិនិត្យផែនការសកម្មភាពនីមួយៗ និងពេលវេលាកំណត់ ដើម្បីជំរុញឱ្យការអនុវត្តទៅតាមផែនការដែលបានគ្រោងទុក ដែលជាយន្តការទប់ស្កាត់ការនាំចូល និងជំងឺឆ្លងផ្សេងៗ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក និងឯកឧត្តម លោក លោកស្រី អគ្គនាយករង ប្រធាន អនុប្រធាន តំណាងនាយកដ្ឋានសេវាសុខភាព នាយកដ្ឋានប្រយុទ្ធនឹងជំងឺ នាយកដ្ឋានហិរញ្ញវត្ថុ នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ វិទ្យាស្ថានជាតិសុខភាពសាធារណៈ មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យជាតិ តេជោ សន្តិភាព  និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7

Gallery Gallery
1 / 1
Gallery image