Cambodia
New Details

Image
កិច្ចប្រជុំពិនិត្យលម្អិតលើវឌ្ឍនភាព និងបញ្ហាប្រឈម លើការរៀបចំគម្រោងសំណើមូលនិធិសកលជុំទី៨ លើកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ និងរបេង។

September 17, 2026

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងមូលនិធិសកល បានអញ្ជើញទទួលជួបជាមួយលោកស្រី Sylwia Murray, Fund Portfolio Manager នៃមូលនិធិសកល ដើម្បីពិភាក្សាអំពីវឌ្ឍនភាព បញ្ហាប្រឈម និងអាទិភាពសំខាន់ៗពាក់ព័ន្ធនឹងការអនុវត្តជំនួយរបស់មូលនិធិសកលនៅកម្ពុជា។

ក្នុងកិច្ចប្រជុំនេះ បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើចំណុចសំខាន់ៗ រួមមាន៖
១) សំណើអាទិភាពលើសពីទឹកប្រាក់បែងចែក (PAAR)
២) ផែនការនិរន្តរភាព និងផែនការអន្តរកាល (Sustainable and Transition Plan)
៣) ការវិនិយោគឡើងវិញនូវថវិកាសន្សំ (Re-investment)

ក្នុងជំនួបនេះ ក៏បានបង្ហាញពីការបន្តកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីធានាឱ្យការអនុវត្តកម្មវិធីដែលគាំទ្រដោយមូលនិធិសកលប្រព្រឹត្តទៅដោយមានប្រសិទ្ធភាព និងរួមចំណែកដល់ការពង្រឹងនិរន្តរភាពនៃការឆ្លើយតបរបស់កម្ពុជា ចំពោះជំងឺអេដស៍ និងរបេង ព្រមទាំងការពង្រឹងប្រព័ន្ធសុខាភិបាលជារួម។

កិច្ចប្រជុំនេះមានការចូលរួមពី លោក លោកស្រី តំណាង MOH-LIT នៃក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ និងមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8

Gallery Gallery
1 / 1
Gallery image