September 19, 2026
តាកែវ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមឱសថការី ឈី ហុង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចូលរួមពិធីដុតបំផ្លាញបារីក្លែងម៉ាក និងសម្ភារពាក់ព័ន្ធដែលសមត្ថកិច្ច បានបង្ក្រាបនៅក្នុងភូមិសាស្ត្រខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថិតនៅភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។
ពិធីថ្ងៃនេះ គឺជាការដុតបំផ្លាញចោលនូវផលិតផលបារីក្លែងម៉ាក និងសម្ភារពាក់ព័ន្ធ ទ្រង់ទ្រាយធំជាលើកទី២ បន្ទាប់ពីកម្មវិធីដុតបំផ្លាញលើកទី១ ជាង ៤០០តោន តាមដីកាសម្រេចរបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តត្បូងឃ្មុំ ក្រោមការដឹកនាំ និងចង្អុលបង្ហាញដោយផ្ទាល់ពីអគ្គស្នងការនគរបាលជាតិ ដោយបានសហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ និងមានការចូលរួមគាំទ្រ សហការ ពីដៃគូសហប្រតិបត្តិការអន្តជាតិ ទីភ្នាក់ងារអនុវត្តច្បាប់ និងតំណាងក្រុមហ៊ុនម្ចាស់ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ។
ពិធីនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន តំណាងស្ថានទូតនានា គណៈអភិបាលខេត្ត កងកម្លាំងមានសមត្ថកិច្ច វិស័យឯកជន និងប្រជាពលរដ្ឋ។