Cambodia
New Details

Image
សន្និសីទថ្នាក់ជាតិឆ្នាំ២០២៦ស្តីពីទស្សនវិស័យនិងការផ្លាស់ប្តូរបទពិសោធន៍គោលនយោបាយសុខភាពសាធារណៈ (Cambodia Public Health Outlook and Policy Exchange Conference: C-HOPE2026) ក្រោមមូលបទ៖ «ការជំរុញវឌ្ឍនភាពឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល នៅកម្ពុជាតាមរយៈហិរញ្ញប្បទានសុខាភិបាល ប្រកបដោយប្រសិទ្ធភាពនិងសមធម៌ជាងមុន»។

September 20, 2026

រាជធានីភ្នំពេញ÷ ព្រឹកថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើក សន្និសីទថ្នាក់ជាតិ ឆ្នាំ២០២៦ ស្តីពីទស្សនវិស័យ និងការផ្លាស់ប្តូរបទពិសោធន៍គោលនយោបាយសុខភាពសាធារណៈ (Cambodia Public Health Outlook and Policy Exchange Conference: C-HOPE2026) ដែលរៀបចំដោយ វិទ្យាស្ថានជាតិសុខភាពសាធារណៈ ក្រោមមូលបទ៖ «ការជំរុញវឌ្ឍនភាពឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល នៅកម្ពុជាតាមរយៈហិរញ្ញប្បទានសុខាភិបាល ប្រកបដោយប្រសិទ្ធភាពនិងសមធម៌ជាងមុន»។

សន្និសីទជាតិនេះជាលើកទី២ ដែលមានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយស ដែលមកពីមន្ទីរសុខាភិ​បាល នៃរដ្ឋបាលរាជធានីខេត្ត នាយកដ្ឋាននៃក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិ មន្ទីរពេទ្យជាតិ គ្រឹះស្ថានសិក្សាវិស័យសុខាភិបាល អង្គភាពស្រាវជ្រាវជាតិ និងអន្តរជាតិ តំណាងស្ថានទូត និងតំណាងដៃគូសហការជាតិ និងអន្តរជាតិដោយផ្ទាល់ និងតាមប្រព័ន្ធនិម្មិត ប្រមាណ៣៥០នាក់។

សន្និសីទនេះ មានគោលបំណងផ្តល់វេទិកាថ្នាក់ជាតិ សម្រាប់បំផុសការពិភាក្សារវាងភាគីពាក់ព័ន្ធ មកពីគ្រឹះស្ថាន​សិក្សា​​​ស្រាវជ្រាវ គ្រឹះស្ថានសុខាភិបាល គ្រឹះស្ថានអប់រំ សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍​ក្នុងវិស័យ​សុខាភិបាល លើ​អាទិភាពសុខាភិបាលជាតិ និងយុទ្ធសាស្ត្រកំណែទម្រង់គោលនយោបាយសុខភាពសាធារណៈ សំដៅ​ពន្លឿន​ដំណើរ​​​ឆ្ពោះទៅរក​ការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងពីភាពចាំបាច់នៃការសិក្សាស្រាវជ្រាវ និងការវិភាគទិន្នន័យសម្រាប់​បង្កើត​ជាភស្តុតាងវិទ្យាសាស្រ្តចាំបាច់ ក្នុងការរៀបចំគោលនយោបាយហិរញ្ញប្បទានសុខាភិបាលនៅកម្ពុជា។ ឯកឧត្តមវេជ្ជបណ្ឌិត ក៏បានវាយតម្លៃខ្ពស់លើមុខងារ របស់វិទ្យាស្ថានជាតិសុខភាព​សាធារណៈ ដែល​ជាសេនាធិការ​​មួយរបស់ក្រសួងសុខាភិបាល លើការងាររៀបចំគោលនយោបាយសុខាភិបាល និងបានផ្តល់អនុសាសន៍​មួយចំនួន ក្នុងការបន្តពង្រឹងសមត្ថភាពរបស់អង្គភាព ជាពិសេសលើកិច្ចការងារស្រាវជ្រាវរបស់ខ្លួនឱ្យមានគុណភាពខ្ពស់ និងកាន់តែឆ្លើយតបទៅនឹងអាទិភាពជាតិ ដូចជា៖ (១)ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នស្រាវជ្រាវផ្សេងៗ សាកលវិទ្យាល័យ ដៃគូបច្ចេកទេស ក្នុងប្រទេស ក្នុងតំបន់និងអន្តរជាតិ ដើម្បីផ្លាស់ប្តូរចំណេះដឹង ទទួលបានទស្សនទានថ្មីៗ និងបង្កើនសមត្ថភាពអង្គភាព ក្នុងការសិក្សាស្រាវជ្រាវ និងវិភាគប្រព័ន្ធហិរញ្ញប្បទានសុខាភិបាល ការប្រើប្រាស់ធនធានប្រកបដោយសាកសិទ្ធភាព និងការឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។ (២)បន្តការងារអភិបាលកិច្ច ការងារស្រាវជ្រាវលើវិស័យសុខាភិបាល តាមរយៈការប្រមូលផ្តុំ និងចម្រាញ់យករបកគំហើញពីការសិក្សាស្រាវជ្រាវ ដែលបានអនុវត្តនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់ និងអន្តរជាតិ មកធ្វើជាមូលដ្ឋានសម្រាប់ការពិភាក្សា និងការផ្លាស់ប្តូរទស្សនៈលើបញ្ហាគន្លឹះ ដែលជាអាទិភាពរបស់វិស័យសុខាភិបាលជាតិ។ (៣)ពង្រឹងតួនាទីជាលេខាធិការ នៃគណៈកម្មការជាតិ ក្រមសីលធម៌ សម្រាប់ការសិក្សាស្រាវជ្រាវលើមនុស្ស ដោយបន្តពិនិត្យ និងបន្តពង្រឹងការងារគ្រប់គ្រង លើការសិក្សាស្រាវជ្រាវឱ្យឆ្លើយតបបានច្រើនបំផុតទៅនឹងអាទិភាព នៃប្រពន្ធ័សុខាភិបាលជាតិ។ (៤)ជួយបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពការសិក្សាស្រាវជា្រវ ដល់អង្គភាពផ្សេងៗទៀត របស់ក្រសួងសុខាភិបាល ជាពិសេសមន្ទីរពេទ្យថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីពង្រីកមូលធនមនុស្សលើការងារសិក្សាស្រាវជ្រាវ ដែលជាទុនក្នុងការកែលម្អគុណភាពសេវាថែទំា និងព្យាបាលឱ្យកាន់តែមានប្រសិទ្ធភាព ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24

Gallery Gallery
1 / 1
Gallery image