Cambodia
New Details

Image
ការចុះពិនិត្យវឌ្ឍនភាព និងជំរុញការកែលម្អគុណភាពសេវាសុខាភិបាល នៅតាមមណ្ឌលសុខភាព ក្នុងខេត្តវន្ទាតមានជ័យ ជុំទី៣ ។

September 20, 2026

ខេត្តបន្ទាយមានជ័យ៖ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ចាន់ សុខា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យវឌ្ឍនភាព និងស្ថានភាពបម្រើសេវាសុខាភិបាល នៅតាមមណ្ឌលសុខភាពក្នុងខេត្តបន្ទាយមានជ័យ ។

ការចុះពិនិត្យនេះ ក្នុងគោលបំណងពិនិត្យ និងជួយជំរុញគាំទ្រការអនុវត្តការងារ និងលើកទឹកចិត្តដើម្បីជំរុញបង្កើនសមត្ថភាពការងារបម្រើសេវាសុខាភិបាល កាន់តែមានលក្ខណៈល្អប្រសើរ មានប្រសិទ្ធភាពខ្ពស់ និងផ្តល់នូវភាពកក់ក្តៅជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមកទទួលសេវា ២៤ម៉ោង/៧ថ្ងៃ។

ក្នុងឱកាសនោះដែរ លោកជំទាវវេជ្ជបណ្ឌិត ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ព្រមទាំងថ្លែងអំណរអរគុណដល់មន្ត្រីសុខាភិបាលទាំងអស់ ដែលបានខិតខំប្រឹងប្រែងកែលម្អជាបន្តបន្ទាប់ និងបម្រើសេវាថែទាំ ព្យាបាលជូនប្រជាពលរដ្ឋដោយការទទួលខុសត្រូវខ្ពស់។

សូមបញ្ជាក់ថាការចុះពិនិត្យនេះ មានការសម្របសម្រួលពីលោកវេជ្ជបណ្ឌិត ហេង គឹមស៊ត អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ លោកប្រធានការិយាល័យស្រុកប្រតិបត្តិប៉ោយប៉ែត និង លោកប្រធានការិយាល័យស្រុកប្រតិបត្តិមង្គលបូរី ដោយបានចុះតាមមណ្ឌលសុខភាពមានដូចជា៖
១)មណ្ឌលសុខភាពសឹង្ហ
២)មណ្ឌលសុខភាពចង្ហា
៣)មណ្ឌលសុខភាពអូរបីជាន់
៤)មណ្ឌលសុខភាពសិលាខ្មែរ
៥)មណ្ឌលសុខភាពនិមិត្ត
៦)មណ្ឌលសុខភាពកូន
៧)មណ្ឌលសុខភាពសំរោង
៨)មណ្ឌលសុខភាពបន្ទាយនាង
៩)មណ្ឌលសុខភាពឬស្សីក្រោក១
១០)មណ្ឌលសុខភាពស្រះរាំង
១១)មណ្ឌលសុខភាពបត់ត្រង់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20

Gallery Gallery
1 / 1
Gallery image