Cambodia
New Details

Image
ការចុះតាមដាន និងវាយតម្លៃវឌ្ឍនភាពនៃការបម្រើសេវាថែទាំសុខភាពបឋមកម្រិត មណ្ឌលសុខភាព ក្នុងខេត្តកែប ជុំទី៣ ឆ្នាំ២០២៦។

September 21, 2026

ខេត្តកែប៖ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសសេវាសុខភាពបឋម ដឹកនាំដោយឯកឧត្តមសាស្រ្តាចារ្យជំនួយ ប៉ិច សុធី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តមសាស្រ្តាចារ្យ សាន់ ច័ន្ទសឿន ទីប្រឹក្សារក្រសួងសុខាភិបាល អមដំណើរដោយ អនុប្រធានមន្ទីរសុខាភិបាល ខេត្តកែប បានចុះពិនិត្យស្ថានភាព ការបម្រើសេវាសុខាភិបាល ថ្នាក់មណ្ឌលសុខភាព ក្នុងខេត្តកែបដើម្បីពិនិត្យ និងជំរុញការកែលម្អគុណភាពសេវាមណ្ឌលសុខភាព។

ការចុះត្រួតពិនិត្យនេះ ផ្តោតទៅលើមណ្ឌលសុខភាពដែលមានពិន្ទុទាប ដើម្បីស្វែងយល់ពីបញ្ហាប្រឈម ដែលកើតឡើង និងរកដំណោះស្រាយ ធ្វើយ៉ាងណាជំរុញមណ្ឌលសុខភាព នៅមានកម្រិតទៅមធ្យម  ពីមធ្យមទៅល្អ និងរក្សានិរន្តរភាពមណ្ឌលសុខភាពគំរូ។

ជាលទ្ធផលក្រុមការងារសង្កេតឃើញថាមណ្ឌលសុខភាពភាគច្រើន បានកែលម្អបានយ៉ាងល្អប្រសើរ ទៅលើហេដ្ឋារចនាសម្ព័ន្ធ បរិស្ថានក្នុង និងក្រៅ រួមមានការរក្សាអនាម័យ ការរៀបចំទុកដាក់សម្ភារៈ បរិក្ខារ ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ ការពង្រឹងបន្ថែមទៅលើបច្ចេកទេស ការគ្រប់គ្រងឱសថ ការប្រើប្រាស់ប្រព័ន្ធឌីជីថល ការស្កេនអំពីការពេញចិត្តពីអតិថិជន ការស្លៀកពាក់ឯកសណ្ឋានពេទ្យសមរម្យ មានកាតសម្គាល់ខ្លួនបានត្រឹមត្រូវ ការធ្វើបដិសណ្ឋារកិច្ចក្នុងការបម្រើសេវាថែទាំដល់អ្នកជំងឺ ការបំពេញការងារ និងប្រចាំការ ២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សប្តាហ៍។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ ពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញការងារបម្រើសេវាសុខាភិបាល ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានយ៉ាងល្អប្រសើរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10

Gallery Gallery
1 / 1
Gallery image