Cambodia
New Details

Image
កិច្ចប្រជុំប្រចាំត្រីមាស ក្រុមការងារបញ្ជា្របយេនឌ័រថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃក្រសួងសុខាភិបាល។

September 21, 2026

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រ (GMAG) នៃក្រសួងសុខាភិបាល និង លោកជំទាវ ចាន់ សុខា អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារបញ្រ្ជាបយេនឌ័រ បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំត្រីមាស ក្រុមការងារបញ្ជា្របយេនឌ័រថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃក្រសួងសុខាភិបាល នៅសណ្ឋាគារ មេគង្គ វីយូ ថោវើ ១ រាជធានីភ្នំពេញ។
 
គោលបំណងរួមនៃកិច្ចប្រជុំ៖
-ចែករំលែកនូវការផ្លាស់ប្តូរបទពិសោធន៍ នៃការអនុវត្តសកម្មភាពការងាសមភាពយេនឌ័រ និងបរិយាបន្នសង្គម រវាងប្រទេសកម្ពុជា Zimbabwe និង India
-ពិនិត្យមើលវឌ្ឍនភាពរបស់ GMAG និងបញ្ហាប្រឈមសំខាន់ៗក្នុងការលើកកម្ពស់ GESI ក្នុងវិស័យសុខាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
-ពង្រឹងកិច្ចសហការរវាងសមាជិក GMAG ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
-កំណត់សកម្មភាពអាទិភាពសម្រាប់ការអនុវត្តន៍សកម្មភាព GESI នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សម្រាប់ត្រីមាសបន្ទាប់។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវវេជ្ជបណ្ឌិត ក៏បានមានប្រសាសន៍ផ្ដាំផ្ញើដល់ក្រុមការងារទាំងអស់ លើកឡើងពីសកម្មភាព និងបទពិសោធន៍ ដែលបានអនុវត្តក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបរិយាបន្នសង្គម (GESI)។ ការលើកកម្ពស់ GESI មិនអាចសម្រេចបានដោយឯកឯងបានទេ គឺត្រូវមានការចូលរួមសកម្ម និងប្តេជ្ញាចិត្ត ខ្ពស់ពីថ្នាក់ដឹកនាំ និងសមាជិកគ្រប់កម្រិត ព្រមទាំងការគាំទ្រពីដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិលផងដែរ។ កម្លាំងរួមបញ្ចូលគ្នានេះនឹងជួយបង្កើតប្រព័ន្ធសុខាភិបាលសមធម៌ និងឆ្លើយតបតាម តម្រូវការពិតប្រាកដរបស់ប្រជាជនគ្រប់ក្រុម។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះមានសមាសភាពចូលរួមផ្ទាល់ ៣៣រូប និងតាមប្រព័ន្ធនិមិត្ត (Zoom) ប្រមាណ ៨០រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6

Gallery Gallery
1 / 1
Gallery image