September 22, 2026
រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រ នៃក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធីប្រកាសផ្សព្វផ្សាយ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០២៥-២០៣០» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសណ្ឋាគារ សាន់ អ៊ែន មូន រាជធានីភ្នំពេញ។
ពិធីនេះមានគោលបំណងផ្សព្វផ្សាយជាផ្លូវការឱ្យបានទូលំទូលាយ ជូនក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាប្រតិបត្តិករដ៏សំខាន់ ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងសាធារណជនទូទៅ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វប្បធម៌អហិង្សា និងភាពសុខដុមរមនាក្នុងសង្គមកម្ពុជា តាមរយៈការបង្ការទប់ស្កាត់ និងធ្វើកិច្ចអន្តរាគមន៍ករណី អំពើហិង្សាលើស្ត្រី និងក្មេងស្រីប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។
គួរបញ្ជាក់ផងដែរថា ពិធីប្រកាសផ្សព្វផ្សាយ នេះមានសមាសភាពចូលរួមផ្ទាល់ប្រមាណ ៤០០នាក់ និងតាមប្រព័ន្ធនិមិត្ត (Zoom) ប្រមាណ ១០០០នាក់។