September 25, 2026
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលបានចូលរួម កិច្ចប្រជុំ ពិគ្រោះយោបល់គោលនយោបាយ លើរបាយការណ៍សេដ្ឋកិច្ច និងសង្គមនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ឆ្នាំ២០២៦ ក្រោមប្រធានបទ "វិបុលភាពសេដ្ឋកិច្ចសង្គម ក្នុងកំឡុងពេលនៃការផ្លាស់ប្តូរ ទៅជាសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពបរិស្ថាននៅកម្ពុជា" ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការជាតិអេស្កាប់។
ពិធីនេះរៀបចំឡើងដោយគណៈកម្មការជាតិអេស្កាប់(NC- ESCAP) សហការជាមួយ UNESCAP មានគោលបំណងចែករំលែកការយល់ដឹងស៊ីជម្រៅស្តីពី របាយការណ៍ស្រាវជ្រាវសេដ្ឋកិច្ចសង្គម នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ឆ្នាំ២០២៦ ពិនិត្យលើវិធីសាស្ត្រដែលប្រទេសនានា ជំរុញការផ្លាស់ប្តូរទៅរកសេដ្ឋកិច្ចប្រកបដោយចីរភាពបរិស្ថាន ស្របពេលរក្សាវិបុលភាពសេដ្ឋកិច្ចសង្គម និងពិភាក្សារបាយការណ៍ ដែលពាក់ព័ន្ធនឹងកម្ពុជា ព្រមទាំងស្វែងយល់ពីយុទ្ធសាស្ត្រ និងឧបករណ៍សម្រាប់កំណត់ជម្រើសគោលនយោបាយ និងពង្រឹងការសម្របសម្រួលអន្តរស្ថាប័ន និងភាពស៊ីសង្វាក់គ្នានៃគោលនយោបាយ ដើម្បីគាំទ្រការផ្តល់ហិរញ្ញប្បទាន និងការអនុវត្ត។
សូមជម្រាបថាពិធីនេះមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាតំណាងពីក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាង UNESCAP, UNDP ថ្នាក់ដឹកនាំ និងសមាជិកលេខាធិការដ្ឋានគណៈកម្មការជាតិអេស្កាប់ តំណាងធនាគារជាតិកម្ពុជា ស្ថាប័នហិរញ្ញិកនានា ដៃគូអភវឌ្ឍន៍ជាច្រើរូបផងដែរ។