September 30, 2026
ខេត្តបាត់ដំបង៖ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមឱសថការី ឈី ហុង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើក «វគ្គបណ្តុះបណ្តាលស្តីពី ការព្យាបាល និងថែទាំជំងឺផ្លូវចិត្ត និងភាពញៀនគ្រឿងញៀន សម្រាប់ថែទាំសុខភាពបឋម» ដោយមានការអញ្ជើញចូលរួមពី ឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង និងប្រធានអង្គការ (KOFIH) ប្រចាំកម្ពុជា ព្រមទាំងគ្រូពេទ្យ និងគិលានុបដ្ឋាក ៦ រូប បម្រើសេវានៅមណ្ឌលសុខភាព នៃមន្ទីរសុខាភិបាលខេត្តបាត់ដំបង។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងចំណេះដឹង និងជំនាញបច្ចេកទេសដល់គ្រូពេទ្យ និងគិលានុបដ្ឋាក លើការពិនិត្យ ធ្វើរោគវិនិច្ឆ័យ និងការធ្វើអន្តរាគមន៍ ព្យាបាលជំងឺផ្លូវចិត្តចម្បងៗ នៅតាមគ្រឹះស្ថានសេវាសុខភាពសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការកសាង និងពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាល ក្នុងការផ្តល់សេវាគាំទ្រចិត្ត សង្គមប្រកបដោយគុណភាព និងប្រសិទ្ធភាព ជាពិសេសការពង្រីកលទ្ធភាពទទួលបានសេវានៅកម្រិតថែទាំសុខភាពបឋមក្នុងខេត្តបាត់ដំបង។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាល និងការពង្រីកសេវាប្រកបដោយគុណភាព និងប្រសិទ្ធភាព ព្រមទាំងថ្លែងអំណរគុណចំពោះ KOFIH ប្រចាំកម្ពុជា ដែលបានគាំទ្រថវិកាដល់វគ្គបណ្តុះបណ្តាលនេះ ដើម្បីរួមចំណែកលើកកម្ពស់លទ្ធភាពទទួលបានសេវាសុខាភិបាលប្រកបដោយសមធម៌ និងបរិយាបន្ន។