Cambodia
New Details

Image
«រដ្ឋមន្ត្រីសុខាភិបាល និងក្រុមបច្ចេកទេសជំនាញ រួមជាមួយអជ្ញាធរ បន្តចុះពិនិត្យស្ថានភាពទឹកជន់លិចនៅការិយាល័យសុខាភិបាលស្រុកមង្គលបូរី ដែលជាឃ្លាំងរក្សាឱសថ»

October 04, 2026

«រដ្ឋមន្ត្រីសុខាភិបាល និងក្រុមបច្ចេកទេសជំនាញ រួមជាមួយអជ្ញាធរ បន្តចុះពិនិត្យស្ថានភាពទឹកជន់លិចនៅការិយាល័យសុខាភិបាលស្រុកមង្គលបូរី ដែលជាឃ្លាំងរក្សាឱសថ»

បើទោះជាស្ថានភាពទឹកជន់លិចចូលឃ្លាំងរក្សាឱសថនៃការិយាល័យសុខាភិបាលស្រុក ដោយជង្ហុកមិនបានព្រៀងទុក ទាំងឱសថ ទាំងសម្ភារបរិក្ខាមួយចំនួនធំ ត្រូវបានលើកខ្ពស់ រក្សាទាន់ពេលវេលាក្នុងពេលវេលាមួយដ៏ខ្លី និងបន្តដឹកជញ្ជូនចេញ យកទៅរក្សាទុកនៅទីតាំងសុវត្ថិភាព ដោយការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ តាមប្រសាសន៍ណែនាំបន្ថែមពីឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី។ ឯកឧត្តមសាស្ត្រាចារ្យ បានជំរុញ និងក្រើនរំលឹកនូវអនុសាសន៏ដែលបានដាក់ជូនគ្រប់កម្រិតដឹកនាំតាមរយៈ កិច្ចប្រជុំជាបន្តបន្ទាប់ ទាំងពីមុនជំនន់ ទាំងកំពុងជំនន់ និងកិច្ចការក្រោយជំនន់ ដោយត្រូវបន្តតាមដានពិនិត្យស្ថានភាពទឹកជាប់ជាប្រចាំ ដែលក៏អាចនឹងមានការកើនឡើង និងត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់ពេលវេលា។ បន្ថែមពីនេះ ត្រូវធានាឱ្យបានសុវត្ថិភាពផ្ទាល់ខ្លួន និងសហភាតរៈ រួមទាំងការថែរក្សាឱសថ សម្ភារៈបរិក្ខាទាំងវេជ្ជសាស្ត្រ និងមិនវេជ្ជសាស្ត្រ សំដៅបន្តផ្គត់ផ្គង់បានគ្រប់គ្រាន់ ទាន់ពេលវេលា ដល់គ្រប់មូលដ្ឋានសុខាភិបាលក្នុងសហគមន៍ដែលនៅផ្ទាល់ជាមួយប្រជាពលរដ្ឋ។

ខេត្តបន្ទាយមានជ័យ៖ រសៀលថ្ងៃសៅរ៍ ទី៣ ខែតុលា ឆ្នាំ២០២៦

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19

Gallery Gallery
1 / 1
Gallery image