October 04, 2026
ខេត្តពោធិ៍សាត់៖ ថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធី សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨ ៥១៨ គ.ម ដែលបានតភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងដំណើរនោះ ឯកឧត្តមរដ្ឋលេខាធិការ បានចុះពិនិត្យ និងសាកសួរសុខទុក្ខបុគ្គលិកសុខាភិបាល នៅមណ្ឌលសុខភាពប្រម៉ោយ និងតង់សុខភាពក្នុងបរិវេណប្រារព្ធពិធី ឯកឧត្តមបានពិនិត្យឃើញថា បុគ្គលិកសុខាភិបាលមានភាពរួសរាយរាក់ទាក់ និងបានផ្ដល់សេវាជូនបងប្អូនប្រជាពលរដ្ឋ ដែលមកចូលរួមក្នុងពិធី ដែលមានតម្រូវការពិនិត្យសុខភាព និងស្នើសុំឱសថ ដើម្បីប្រើប្រាស់នៅពេលមានបញ្ហាសុខភាពបានយ៉ាងល្អប្រសើរ។