Cambodia
New Details

Image
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមពិធីបើកមហាសន្និបាត សហព័ន្ធអតីតយុទ្ធជនអាស៊ាន (VECONAC) លើកទី២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

October 05, 2026

ការរៀបចំមហាសន្និបាត VECONAC នៅកម្ពុជា គឺជាឱកាសដ៏សំខាន់សម្រាប់អតីតយុទ្ធជននៃបណ្តាប្រទេសអាស៊ាន ក្នុងការបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកឧត្តមានុវត្តន៍ក្នុងការលើកកម្ពស់សុខុមាលភាពអតីតយុទ្ធជន។

សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានចូលជាសមាជិក VECONAC តាំងពីឆ្នាំ២០១០ ដោយបានចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការតំបន់ និងបានពង្រឹងទំនាក់ទំនងជាមួយសមាគមអតីតយុទ្ធជននៃបណ្តាប្រទេសជាមិត្ត តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ និងការចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការនានា។

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9

Gallery Gallery
1 / 1
Gallery image