Cambodia
New Details

Image
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យនិងធ្វើជីវមាត្រផ្ទាល់ខ្លួន ក្នុងឱកាសជំរឿនមន្រ្តីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងសុខាភិបាល។

October 06, 2026

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យនិងធ្វើជីវមាត្រផ្ទាល់ខ្លួន ក្នុងឱកាសជំរឿនមន្រ្តីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងសុខាភិបាល។

ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញចុះពិនិត្យដំណើរការជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធក្រសួងសុខាភិបាលផងដែរ។

មន្ត្រីក្រសួងសុខាភិបាលទាំងអស់ បានចូលរួមសហការនិងគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានបំពេញកាតព្វកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន។

សូមជម្រាបជូនថា ការជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងសុខាភិបាលថ្នាក់កណ្តាល មានរយៈពេល៥ ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦។ ដំណើរការជំរឿន បានបញ្ចប់ដោយជោគជ័យនៅថ្ងៃទី១តាមកម្មវិធីដែលបានគ្រោងទុក នៅតាមអង្គភាពគោលដៅចំនួន៥ ដោយធានាបាននូវដំណើរការផ្តល់សេវាជូនពលរដ្ឋជាធម្មតា ក្នុងនោះមាន៖ ១)ទីស្តីការក្រសួងសុខាភិបាល, ២)មន្ទីរពេទ្យកាល់ម៉ែត, ៣)មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, ៤) មន្ទីរពេទ្យគន្ធបុប្ផា និង ៥)មន្ទីរពេទ្យកុមារជាតិ។

រាជធានីភ្នំពេញ៖ នៅទីស្តីការក្រសួងសុខាភិបាល ល្ងាចថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22

Gallery Gallery
1 / 1
Gallery image