Cambodia
New Details

Image
សិក្ខាសាលាស្តីពីការចែករំលែកចំណេះដឹងលើមូលនិធិរដ្ឋ សម្រាប់គាំទ្រជនរងគ្រោះដោយអំពើជួញដូរមនុស្ស។

October 10, 2026

រាជធានីភ្នំពេញ៖ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ លោកជំទាវឱសថការី លី គឹមអេង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពីការចែករំលែកចំណេះដឹងលើមូលនិធិរដ្ឋសម្រាប់គាំទ្រជនរងគ្រោះដោយអំពើជួញដូរមនុស្ស ក្រោមអធិបតីភាពឯកឧត្តម ញុឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា នៅសណ្ឋាគារ សាន់ អ៊ែន ម៉ូន។

សិក្ខាសាលានេះ មានគោលបំណងចែករំលែកចំណេះដឹង ព័ត៌មាន និងបទពិសោធន៍ពីអ្នកជំនាញរបស់អង្គការ IJM ទាក់ទងនឹងយន្តការគាំទ្រដែលផ្តល់ថវិកាដោយរដ្ឋ សម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស។

សិក្ខាសាលានេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួង ស្ថាប័ន លោក លោកស្រី តំណាងអង្គការ ដៃគូរ និងសមាជិក សរុបប្រមាណ ៦០រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10

Gallery Gallery
1 / 1
Gallery image