Cambodia
New Details

Image
កិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង របាយការណ៍សកម្មភាពការងាររបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំខែសីហា ឆ្នាំ២០២៦។

October 10, 2026

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បត៍ ទី០៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារសុខាភិបាលចូលរួមក្នុង កិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង របាយការណ៍សកម្មភាពការងាររបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំខែសីហា ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅនៅទីស្តីការគណ:រដ្ឋមន្ត្រី ក្រោមអធិបតីភាព ឯកឧត្តម ឆឺយ រឿន រដ្ឋលេខាធិការ ទីស្តីការគណ:រដ្ឋមន្ត្រី។

កិច្ចប្រជុំនេះដ៏មានសារ:សំខាន់នេះ បានផ្តោតសំខាន់លើការពិនិត្យមើលខ្លឹមសារលំអិតតាមវិស័យ និងផ្នែកពាក់ព័ន្ធនៃសេចក្តីព្រាងរបាយការណ៍សកម្មភាពការងាររបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំខែសីហា ឆ្នាំ២០២៦ ដោយផ្តោតលើសកម្មភាពការងារពាក់ពន័្ធនឹងបញ្ចកោណទាំង៥ នៃយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល រាប់បញ្ចូលទាំង វឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយជាអទិភាពទាំង៦ និងវឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះទាំង៥ ផងដែរ។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រី ជាតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំង ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្ត្រី និងក្រុមការងារ នៃទីស្តីការគណ:រដ្ឋមន្ត្រី។

Image 1
Image 2
Image 3
Image 4
Image 5
Image 6

Gallery Gallery
1 / 1
Gallery image