Cambodia
New Details

Image
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោកជំទាវ បានអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត

October 10, 2026

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោកជំទាវ បានអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អញ្ជើញចូលរួមពិធីចម្រើនព្រះបរិត្ត និងសម្តែងធម៌បុណ្យភ្ជុំបិណ្ឌ ឧទ្ទិសកុសលផលបុណ្យជូនដល់ញាតិកាដែលបានចែកឋាន និងសូមឧទ្ទិសកុសលផលបុណ្យជូនដល់វីរកងទ័ព វីរនគរបាលជាតិ និងប្រជាពលរដ្ឋស្លូតត្រង់ទាំងអស់ ដែលបានពលី និងបាត់បង់ជីវិតក្នុងសង្គ្រាមឈ្លានពាននាពេលកន្លងមក ជាពិសេសបុព្វបុរសដែលថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជាគ្រប់ៗជំនាន់ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅវត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់ ក្នុងខេត្តកំពង់ស្ពឺ។

សូមអនុមោទនាបុណ្យកុសលជូនដល់បងប្អូន អ៊ំពូមីង តាយាយទាំងអស់ សូមទទួលបាននូវសេចក្តីសុខ សុភមង្គល សិរីសួស្តី និងសុខភាពល្អរឹងមាំ ព្រមទាំងជួបប្រទះតែពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ខេត្តកំពង់ស្ពឺ៖ រសៀលថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២៦

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19

Gallery Gallery
1 / 1
Gallery image