Cambodia
New Details

Image
មណ្ឌលសុខភាពទន្លេបាទី៖ ការខិតខំប្រឹងប្រែងដែលគួរឱ្យសរសើរ និងទទួលបានជំនឿទុកចិត្តពីប្រជាពលរដ្ឋ។

October 12, 2026

មណ្ឌលសុខភាពទន្លេបាទី៖ ការខិតខំប្រឹងប្រែងដែលគួរឱ្យសរសើរ និងទទួលបានជំនឿទុកចិត្តពីប្រជាពលរដ្ឋ។

ការចុះពិនិត្យដោយមិនជូនដំណឹងជាមុន បានឃើញនូវលទ្ធផលគួររីករាយ និងលើកទឹកចិត្ត៖

១. ការបម្រើប្រជាពលរដ្ឋ៖ មានអ្នកមកពិគ្រោះជំងឺប្រមាណ ៥០នាក់ក្នុងមួយថ្ងៃ ជាមួយនឹងការពេញចិត្ត និងជំនឿទុកចិត្តលើសេវា។

២. គុណភាពការងារ៖ ការចាក់វ៉ាក់សាំងបានតាមផែនការ ការតាមដាន ការណាត់ជួប និងការបំពេញឯកសារ អនុវត្តបានល្អត្រឹមត្រូវ។

៣. បរិស្ថាន និងឱសថ៖ មានអនាម័យស្អាតល្អ ឱសថគ្រប់គ្រាន់ និងរៀបចំមានសណ្តាប់ធ្នាប់។

៤. បេះដូងអ្នកបម្រើ៖ ប្រធាន និងបុគ្គលិកមានទឹកមុខរួសរាយរាក់ទាក់ សុជីវធម៌ និងការយកចិត្តទុកដាក់ចំពោះអ្នកជំងឺ។ នេះជាគុណតម្លៃដែលមិនអាចវាស់បានត្រឹមតួលេខ។

៥. ការយកចិត្តទុកដាក់បន្ថែម៖ ត្រូវពង្រឹងការប្រចាំការ ដោយមិនទុកបុគ្គលិកស្ម័គ្រចិត្តប្រចាំការជំនួសឡើយ ជាពិសេសថ្ងៃបុណ្យ និងថ្ងៃឈប់សម្រាក ព្រោះជំងឺ និងប្រជាពលរដ្ឋត្រូវការសេវាគ្រប់ពេល។

៦. មហិច្ឆតាដើម្បីប្រជាពលរដ្ឋ៖ ប្រធាន និងបុគ្គលិកប្តេជ្ញាបង្កើនលទ្ធភាពបម្រើសេវាពិគ្រោះជំងឺប្រចាំថ្ងៃឲ្យលើសពី៥០-៦០នាក់ក្នុងមួយថ្ងៃ ដោយរក្សាគុណភាព និងសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋនៅឃុំជុំវិញ និងតំបន់រោងចក្រ។

សូមផ្តល់កម្លាំងចិត្តដល់បុគ្គលិកទាំងអស់ ឱ្យបំពេញភារកិច្ចដោយមនសិការ និងការទទួលខុសត្រូវ។

«ធ្វើបានល្អ គួរឱ្យកោតសរសើរ។ បន្តធ្វើឱ្យកាន់តែល្អ គឺជាការទទួលខុសត្រូវចំពោះសុខភាពប្រជាពលរដ្ឋ។»
 
តាកែវ៖ នារសៀលថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២៦

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14

Gallery Gallery
1 / 1
Gallery image