Cambodia
New Details

Image
សិក្ខាសាលាស្តីពី ការតាមដានការអនុវត្តការងារត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មកម្ពុជា លើកទី៣។

October 20, 2026

រាជធានីភ្នំពេញ៖ ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល រួមជាមួយលោកឱសថបណ្ឌិត គង់ ជន្នី អនុប្រធានការិយាល័យនៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង បានចូលរួមសិក្ខាសាលាស្តីពី ការតាមដានការអនុវត្តការងារត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣ ក្រោមអធិបតីភាព ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

សិក្ខាសាលានេះ រៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម សហការជាមួយលេខាធិការដ្ឋាន WTO ក្នុងគោលបំណងផ្សព្វផ្សាយអំពីលទ្ធផលនៃកិច្ចប្រជុំត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មកម្ពុជា លើកទី៣ (Cambodia’s 3rd TPR) តាមដានការអនុវត្តការងារក្រោយកិច្ចប្រជុំ និងស្វែងរកជំនួយបច្ចេកទេស និងហិរញ្ញប្បទាន សម្រាប់អនុវត្តសកម្មភាពនានា សំដៅជំរុញការលើកកម្ពស់ឧត្តមភាព និងប្រសិទ្ធភាពនៃគោលនយោបាយពាណិជ្ជកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា។

សូមជម្រាបជូនថា សិក្ខាសាលានេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកានៃគណៈកម្មាធិការរៀបចំឯកសារសម្រាប់ត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មកម្ពុជា ក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក តំណាងលេខាធិការដ្ឋាន WTO និងតំណាងដៃគូអភិវឌ្ឍន៍ សរុបចំនួន ៨០រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11

Gallery Gallery
1 / 1
Gallery image