October 21, 2026
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល បានដឹកនាំវគ្គបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់ Diagram Draw.io សម្រាប់គូសលំហូរ Flowchart ជូនមន្រ្តីខុទ្ធកាល័យ អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល និងអគ្គាធិការដ្ឋាន
ដើមី្បពង្រឹងសមត្ថភាពមន្រ្តីសុខាភិបាលជំនាញព័ត៌មានវិទ្យា ដែលជាតម្រូវការនៅក្នុងការអនុវត្តការងារប្រចាំថ្ងៃ ក៏ដូចជាចូលរួមចំណែក នៅក្នុងដំណើរការបរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាល។
វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពី ប្រធាន និងអនុប្រធាននាយកដ្ឋាន ប្រធាន និងអនុប្រធានការិយាល័យ មន្រ្តីទទួលបន្ទុកការងាររដ្ឋបាល ព្រមទាំងមន្រ្តីពាក់ព័ន្ធ នៃទីស្តីការក្រសួងសុខាភិបាល សរុបចំនួន ៥៩រូប។