Cambodia
New Details

Image
កិច្ចប្រជុំ ពិនិត្យ និងផ្តល់យោបល់ លើសេចក្តីព្រាង គោលនយោបាយ ស្តីពីមុខរបរ និងការងារ ឆ្នាំ២០២៦-២០៣៥។

October 22, 2026

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃច័ន្ធ ទី១៩  ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារចូលរួម ក្នុងកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់ លើសេចក្តីព្រាង គោលនយោបាយ ស្តីពីមុខរបរ និងការងារ ឆ្នាំ២០២៦-២០៣៥ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:។

កិច្ចប្រជុំ បានដំណើរការដោយផ្តោតសំខាន់លើការពិនិត្យ និងពិភាក្សា លើសេចក្តីលម្អិត តាមជំពូក និងផ្នែកនីមួយៗ នៃសេចក្រីព្រាងចុងក្រោយ របស់ «គោលនយោបាយស្តីពី មុខរបរ និងការងារ ឆ្នាំ២០២៦-២០៣៥» ដែលក្នុងនោះរាប់ទាំងការពិនិត្យមើល និងការផ្តល់យោបល់ជាធាតុចូលលើខ្លឹមសារស្តីពីគោលបំណង គោលដៅ យុទ្ធសាស្ត្រ  វិធានការគោលនយោបាយ និងតួលេខជាសូចនាករគន្លឹះពាក់ព័ន្ធទៀតផង។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រី ជាតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ព្រមទាំងអ្នកពាក់ព័ន្ធនានា ចូលរួមផងដែរ ។

Image 1
Image 2
Image 3
Image 4
Image 5

Gallery Gallery
1 / 1
Gallery image