Cambodia
New Details

Image
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ជំរុញបង្កើនការថែទាំសុខភាពបឋមនៅកម្ពុជា (PHC-BIF) ៩ខែ ដើមឆ្នាំ២០២៦។

October 22, 2026

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឈ និងគ្រប់គ្រងការអនុវត្តការជំរុញបង្កេីនការថែទាំសុខភាពបឋម (ក.ជ.ថ.ស.ប ឬ PHC-BIF) នៅកម្ពុជា បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធ Zoom របស់ក្រុមការងារ ក.ជ.ថ.ស.ប នេះ ដើម្បីពិនិត្យលើវឌ្ឍនភាពការងារ ជំរុញបង្កើនការថែទាំសុខភាពបឋមនៅកម្ពុជា ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព។

កិច្ចប្រជុំនេះ មានគោលបំណង៖
១)ប្រកាសសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពក្រុមការងារ PHC-BIF របស់ក្រសួងសុខាភិបាល លេខ០១៩៨/២៦ ស.អបស.សសរ ចុះថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៦។
២)ចែករំលែកលទ្ធផលអនុវត្ត PHC-BIF ៩ខែ ដើមឆ្នាំ២០២៦។
៣)ពិនិត្យលើចំណុចខ្វះខាត និងផ្តល់អនុសាសន៍ ជំរុញវឌ្ឍនភាពនៃការអនុវត្ត និងដំណោះស្រាយនានាពាក់ព័ន្ធ
៤)ណែនាំលើទម្រង់ និងសូចនាករជាក់លាក់ សម្រាប់រៀបចំផែនការសកម្មភាព ឆ្នាំ២០២៧
៥)ចែករំលែកបទពិសោធន៍ល្អៗ របស់ខេត្តព្រះវិហារ លើការគាំទ្រដល់ដំណើរការក្រុមទ្រទ្រង់សុខភាពភូមិ ដើម្បីខេត្ត ២៤ ផ្សេងទៀតរៀនសូត្រ លើកជាដំណោះស្រាយបណ្តោះអាសន្ន អំឡុងពេលរងចាំការសម្រេចពីថ្នាក់ជាតិ។
៦)ពិភាក្សា និងការចូលរួមផ្តល់ធាតុចូល របស់ថ្នាក់ក្រោមជាតិ ព្រមទាំងអង្គការដៃគូ លើវឌ្ឍនភាព ៩ខែដើមឆ្នាំ២០២៦ និងទម្រង់ផែនការសកម្មភាព ឆ្នាំ២០២៧។
៧)អនុម័តលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាព ៩ខែ ដើមឆ្នាំ២០២៦ និងទម្រង់ផែនការសកម្មភាព ជាមួយសូចនាករជាក់លាក់ សម្រាប់ឆ្នាំ២០២៧។
៨)កំណត់ពេលប្រជុំប្រចាំឆ្នាំ និងកំណត់ពេលបញ្ជូនរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ២០២៦ និងផែនការសកម្មភាព PHC-BIF ឆ្នាំ២០២៧។

ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនាយកដ្ឋានជំនាញនៃទីស្តីការក្រសួងសុខាភិបាល តំណាងរដ្ឋបាលរាជធានី ខេត្តទាំង២៥ ប្រធាន និងសមាជិកក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្ត ការជំរុញបង្កើនការងារថែទាំសុខភាពបឋម (ក.ជ.ថ.ស.ប) មន្ទីរសុខាភិបាលរាជធានី ខេត្តទាំង២៥ ស្រុកប្រតិបត្តិ មណ្ឌលសុខភាព និងអង្គការដៃគូសុខាភិបាល សរុបចំនួន ១៥៥នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9

Gallery Gallery
1 / 1
Gallery image