Cambodia
New Details

Image
កិច្ចប្រជុំ ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាព "សេចក្តីណែនាំ ស្តីពីសំណុំសកម្មភាពបង្គ្រប់ សម្រាប់អភិវឌ្ឍន៍មន្ទីរពេទ្យបង្អែក"

October 24, 2026

រាជធានីភ្នំពេញ៖ រសៀលថ្ងៃច័ន្ធ ទី១៩ ខែតុលា  ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារបច្ចេកទេស ដើម្បីរៀបចំសេចក្តីណែនាំ សម្រាប់អភិវឌ្ឍន៍មន្ទីរពេទ្យបង្អែក រួមជាមួយ ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារ បានដឹកនាំកិច្ចប្រជុំលើកទី២០ ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាព «សេចក្តីណែនាំ ស្តីពីសំណុំសកម្មភាពបង្គ្រប់ សម្រាប់អភិវឌ្ឍន៍មន្ទីរពេទ្យបង្អែក (CPA Guidelines)»។

កិច្ចប្រជុំបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងសុខាភិបាល និងផ្តោតសំខាន់លើការពិភាក្សាយ៉ាងលម្អិត លើការកែលម្អផ្នែកផ្សេងៗ នៃសេចក្តីណែនាំ ដែលនៅសេសសល់ចុងក្រោយ រួមមានដូចជា៖ (១)ផ្នែកជំងឹឆ្លងពិសេស ការងារត្រៀមប្រយុទ្ធនឹងការរាត្បាត នៃជំងឺឆ្លងមានលក្ខណ:បន្ទាន់ និងការពុលចំណីអាហារ (២)ការងារប្រយុទ្ធនឹងជំងឺរបេង អេដស៍ និងគ្រុនឈាម (៣)ប្រព័ន្ធព័ត៌មានសុខាភិបាល (៤)សេវារូបភាពវិទ្យុសាស្ត្រ រាប់ទាំង CTScan និង (៥)សេវាចម្រុះ (One Stop Service) ព្រមទាំងការងារនៅសេសសល់ ដើម្បីបញ្ចប់ការងារកែលម្អសេចក្តីណែនាំ ដែលក្រុមការងារគ្រោងនឹងបញ្ចប់មុនដំណាច់ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។

អង្គប្រជុំនេះ បានរៀបចំតាមកិច្ចប្រជុំផ្ទាល់ និងអនឡាញ (Zoom) ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ទីប្រឹក្សា លោក លោកស្រី តំណាងនាយកដ្ឋាន អង្គភាពថ្នាក់កណ្តាល តំណាងមន្ទីរសុខាភិបាល និងមន្ទីរពេទ្យបង្អែកខេត្ត ស្រុក តំណាងដៃគូអភិវឌ្ឍន៍ សមាជិកក្រុមការងារ និងអ្នកពាក់ព័ន្ធ សរុបចំនួន៣0 រូប។

Image 1
Image 2
Image 3
Image 4
Image 5

Gallery Gallery
1 / 1
Gallery image