Cambodia
New Details

Image
កិច្ចប្រជុំស្តីពី «ការរៀបចំ និងអនុវត្តយុទ្ធនាការជំរុញការពិនិត្យស្រាវជ្រាវជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាម ក្រោមគម្រោង H-EQIP 2»។

October 26, 2026

រាជធានីភ្នំពេញ៖ ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី «ការរៀបចំ និងអនុវត្តយុទ្ធនាការជំរុញការពិនិត្យស្រាវជ្រាវជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាម» ក្រោមគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2)។

កិច្ចប្រជុំនេះមានគោលបំណងពន្លឿនការអនុវត្តសកម្មភាពពិនិត្យស្រាវជ្រាវជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាម ដើម្បីសម្រេចឱ្យបានគោលដៅរបស់គម្រោង តាមរយៈការរៀបចំផែនការសកម្មភាព ការពង្រឹងការផ្តល់សេវានៅមូលដ្ឋាន និងការជំរុញកិច្ចសហការរវាងក្រសួងសុខាភិបាល អាជ្ញាធរមូលដ្ឋាន និងដៃគូអភិវឌ្ឍន៍។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តខិតខំប្រឹងប្រែងរួមគ្នា និងសហការគ្នាយ៉ាងជិតស្និទ្ធ សំដៅធានាឱ្យបាននូវការផ្តល់សេវាថែទាំសុខភាពបឋមប្រកបដោយគុណភាព សមធម៌ និងឆ្លើយតបទាន់ពេលវេលាជូនដល់ប្រជាពលរដ្ឋនៅតាមសហគមន៍។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល លោកស្រីសាស្ត្រាចារ្យ ជំនួយ ស៊ុយ សុវណ្ណធីតា អគ្គនាយករងបច្ចេកទេសសុខាភិបាល នាយកដ្ឋានការពារសុខភាព ឯកឧត្តម លោក លោកស្រី ប្រធានមន្ទីរសុខាភិបាលរាជធានី ខេត្ត មន្ត្រីនៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ស្រុកប្រតិបត្តិ និងមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្តទាំង២៥ ព្រមទាំងតំណាងធនាគារពិភពលោកប្រចាំកម្ពុជា ដៃគូហិរញ្ញប្បទាន និងក្រុមការងារ ពាក់ព័ន្ធទាំងអស់នៃគម្រោង H-EQIP 2 សរុបប្រមាណ ២ ៧៧៣ នាក់។

Image 1
Image 2
Image 3
Image 4
Image 5

Gallery Gallery
1 / 1
Gallery image