October 27, 2026
ខេត្តបាត់ដំបង៖ ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឈុំ វណ្ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះអភិបាលគាំទ្រ ពង្រឹងគុណភាព ការបម្រើសេវាថែទាំ និងការព្យាបាល នៅតាមមណ្ឌលសុខភាពចំនួន១៨ នៅស្រុកប្រតិបត្តិថ្មគោល និងសំពៅលូនខេត្តបាត់ដំបង។
ការចុះនេះបានពិនិត្យលើហេដ្ឋារចនាសម្ព័ន្ធ បរិដ្ឋានអនាម័យទូទៅ ការថែទាំសម្ភារបរិក្ខារពេទ្យ ការរក្សាទុកដាក់ឱសថ វ៉ាក់សាំង ធនធានមនុស្ស សមត្ថភាពទំនាក់ទំនង និងអកប្បកិរិយាការងារ សកម្មភាពការងារ ការពេញចិត្តរបស់អតិថិជន អ្នកជំងឺ និងក្រុមគ្រួសារ កាសហការជាមួយសហគម ការគ្រប់គ្រងភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ វឌ្ឍនភាពរួម និងកត្តាប្រឈម។
ជារួមក្រុមការងារបានសង្កេតឃើញថា តាមមណ្ឌលសុខភាពនីមួយៗ មានការខិតខំប្រឹងប្រែងបំពេញការងារបានល្អ ព្រមទាំងមាននវានុវត្តន៍ បង្ហាញពីការទទួលខុសត្រូវ ពិតប្រាកដក្នុងការងារ ព្រមទាំងការមកទទួលសេវាពីសំណាក់ប្រជាពលរដ្ឋមានការកើនឡើង។
សូមបញ្ជាក់ជូនថា មណ្ឌលសុខភាពដែលបានចុះពិនិត្យរួមមាន៖
-មណ្ឌលសុខភាព បឹងព្រីង
-មណ្ឌលសុខភាព តាពូង
-មណ្ឌលសុខភាព អន្លុងរុន
-មណ្ឌលសុខភាព អូតាគី
-មណ្ឌលសុខភាព តាមឺន
-មណ្ឌលសុខភាព ជ្រោយស្តៅ
-មណ្ឌលសុខភាព ល្វា
-មណ្ឌលសុខភាព បន្សាយត្រែង
-មណ្ឌលសុខភាព ព្រៃខ្ពស់
-មណ្ឌលសុខភាព គោកឃ្មុំ
-មណ្ឌលសុខភាព ខ្នាចរមាស
-មណ្ឌលសុខភាព តាក្រី
-មណ្ឌលសុខភាព រស្មីសាមគ្គី
-មណ្ឌលសុខភាព បារាំងធ្លាក់
-មណ្ឌលសុខភាព សំពៅលូន
-មណ្ឌលសុខភាព ពេជ្រចិន្តា
-មណ្ឌលសុខភាព កំរៀង
-មណ្ឌលសុខភាព ត្រាង។