Cambodia
New Details

Image
កិច្ចប្រជុំលើកទី៨ នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦។

October 27, 2026

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំប្រតិភូក្រសួងសុខាភិបាល ចូលរួម កិច្ចប្រជុំលើកទី៨ នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦។

កិច្ចប្រជុំមានគោលបំណងពិនិត្យ និងតាមដានវឌ្ឍនភាពនៃការងារត្រៀមរៀបចំ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ព្រមទាំងពិនិត្យឡើងវិញនូវការណែនាំ ដែលបានដាក់ចេញក្នុងកិច្ចប្រជុំលើកទី៧ និងការងាររបស់អនុគណៈកម្មការទាំង៧។

លោកជំទាវវេជ្ជបណ្ឌិត យក់​ សម្បត្តិ​ រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងនាមប្រធានអនុគណៈកម្មការទី៧ បានជម្រាបជូនអង្គប្រជុំអំពីការត្រៀមរៀបចំរបស់ក្រសួងសុខាភិបាលក្នុងការត្រៀមលក្ខណៈទប់ស្កាត់ជំងឺឆ្លង ដោយបានរៀបចំ និងផ្សព្វផ្សាយ SOP និងផែនការការងារនៅតាមទីតាំងចាំបាច់នានានៃកម្មវិធី ទាំងនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ទីតាំងស្នាក់នៅ និងទីតាំងពិធីសំខាន់ៗ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7

Gallery Gallery
1 / 1
Gallery image