Cambodia
New Details

Image
ទស្សនៈកិច្ចសិក្សាស្តីពីការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ក្នុងការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្ត្រ​ និង​ការគ្រប់គ្រងការប្រឡងអាជ្ញាបណ្ណផ្នែកវេជ្ជសាស្ត្រ តាមប្រព័ន្ធកុំព្យូទ័រ និងការប្រឡងជំនាញគ្លីនិក នៅសាធារណៈរដ្ឋកូរ៉េ។

October 31, 2026

សាធារណរដ្ឋកូរ៉េ៖ ពីថ្ងៃទី២៦ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល អមដំណើរដោយ ឯកឧត្តម សុក ផេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការប្រឡងថ្នាក់ជាតិ សម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល រួមជាមួយមន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាល បានអញ្ជើញធ្វើទស្សនៈកិច្ចសិក្សាស្តីពីការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ក្នុងការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្ត្រ​ និង​ការគ្រប់គ្រងការប្រឡងអជ្ញាបណ្ណផ្នែកវេជ្ជសាស្ត្រតាមប្រព័ន្ធកុំព្យូទ័រ និងការប្រឡងជំនាញគ្លីនិក នៅសាធារណៈរដ្ឋកូរ៉េ។


គណៈប្រតិភូបានទស្សនកិច្ចនៅ Medical Education and Simulation Center/Institute of ,edical Education Development នៃសាកលវិទ្យាល័យហាន់យ៉ាង(HANYANG University) ដោយបានសិក្សាបទពិសោធន៍ លើការអនុវត្តល្អៗ (Best Practices) ការរៀបចំយុទ្ធសាស្ត្រ និងវិធីសាស្ត្រ ក្នងការបង្ហាត់បង្ហាញដល់និស្សិតផ្នែកវេជ្ជសាស្រ្តក្នុងការត្រៀមលក្ខណៈ ចូលរួមការប្រឡងយកអាជ្ញាបណ្ណវិជ្ជាជីវៈ ដែលមានទាំង ផ្នែកទ្រឹស្តី និងការអនុវត្តជំនាញគ្លីនិក។ គណៈប្រតិភូក៏បានបន្តទស្សនកិច្ចនៅមជ្ឈមណ្ឌលប្រឡងអាជ្ញាបណ្ណវិជ្ជាជីវៈ ដែលការប្រឡងយកអាជ្ញាបណ្ណនៅប្រទេសកូរ៉េ បេក្ខជនត្រូវប្រឡងទ្រឹស្តី តាមប្រព័ន្ធកុំព្យូទ័រ ដែលសំណួរទាំងអស់ត្រូវបានបង្កើតឡើង និងរក្សាការសម្ងាត់មិនផ្សព្វផ្សាយដល់បេក្ខជន មុនការប្រឡងឡើយ ហើយការប្រឡងនេះក៏មានការប្រឡងអនុវត្តជំនាញគ្លីនិកផងដែរ។

ជាលទ្ធផល គណៈប្រតិភូទទួលបាននូវបទពិសោធន៍ល្អៗ ពីប្រទេសកូរ៉េ ដើម្បីពង្រឹងគុណភាពនៃការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្ត្ររួមទាំងការកែសម្រួល និងត្រៀមលក្ខណ:រៀបចំការប្រឡងចេញថ្នាក់ជាតិក្នុងវិស័យសុខាភិបាល នៅប្រទេសកម្ពុជា ឱ្យបានកាន់តែប្រសើរឡើង។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10

Gallery Gallery
1 / 1
Gallery image