Cambodia
New Details

Image
កិច្ចប្រជុំជំនាញបច្ចេកទេសស្តីពីការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី «ភស្តុភារកម្ម»។

October 31, 2026

រាជធានីភ្នំពេញ៖ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តម ហុក ខៀវ ទីប្រឹក្សា និងជាប្រធាននាយកដ្ឋាននីតិកម្មនៃក្រសួងសុខាភិបាល និងក្រុមការងារនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង នៃក្រសួងសុខាភិបាល ចូលរួមក្នុងកិច្ចប្រជុំជំនាញបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី «ភស្តុភារកម្ម» ដែលបានប្រព្រឹត្តទៅនៅទីស្តីការគណ:រដ្ឋមន្ត្រី ក្រោមអធិបតីភាព ឯកឧត្តម លីវ សុវណ្ណា រដ្ឋលេខាធិការ ទីស្តីការគណ:រដ្ឋមន្ត្រី និងឯកឧត្តម នៅ បោនន័រ សហប្រធាន និងជាប្រធានក្រុមទី១ នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។

កិច្ចប្រជុំនេះ បានផ្តោតសំខាន់លើការពិនិត្យមើលខ្លឹមសារលម្អិតទាក់ទងនឹងវិស័យភស្តុភារកម្ម ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានសារៈសំខាន់សម្រាប់វិស័យដឹកជញ្ជូនទំនិញនានា ទាំងក្នុងប្រទេស និងតំបន់ ដើម្បីឆ្លើយតបទៅនឹងក្របខណ្ឌកិច្ចព្រមព្រៀងអាស៊ានស្តីពី ការដឹកជញ្ជូនពហុរូបភាព និងកំណើនសេដ្ឋកិច្ចជាតិ។
កិច្ចប្រជុំបានពិនិត្យមើលលើមាត្រានីមួយៗ ដើម្បីធានាថាមិនមានការជាន់សមត្ថកិច្ចគ្នារវាងក្រសួង ស្ថាប័នដែលជាបន្ទុកដល់ក្រុមហ៊ុនវិនិយោគ និងធុរជនទូទៅ។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រី ជាតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំង ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្ត្រី និងក្រុមការងារ នៃទីស្តីការគណ:រដ្ឋមន្ត្រី។

Image 1
Image 2
Image 3
Image 4
Image 5

Gallery Gallery
1 / 1
Gallery image