Cambodia
New Details

Image
កិច្ចប្រជុំវិភាគស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងបរិស្ថាន ប្រចាំឆ្នាំ ២០២៤
February 14, 2025

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយគោរពតាមការណែនាំ និងចាត់តាំងរបស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ថុង សុខហ៊ាន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល អមដំណើរដោយឯកឧត្តម ភុំ សំសុង ប្រធាននាយកដ្ឋានបុគ្គលិកនៃក្រសួងសុខាភិបាល និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌និងបរិស្ថាន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំវិភាគស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងបរិស្ថាន ប្រចាំឆ្នាំ ២០២៤ នៅវិមានមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី។

កិច្ចប្រជុំប្រជុំនេះរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ឆែម គាតរិទ្ធី ទេសរដ្ឋមន្ដ្រីទទួលបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សា សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដោយមានការចូលរួមពីសមាជិក សមាជិកា ទីប្រឹក្សាបច្ចេកទេស ព្រមទាំងអគ្គលេខាធិការ អគ្គលេខាធិការរង ប្រធានផ្នែក មន្ត្រីបច្ចេកទេសរបស់អគ្គលេខាធិការដ្ឋាន និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9