Cambodia
⬆️ 0%
New Details

Image
សិក្ខាសាលា ស្តីពីការរៀបចំផែនការប្រតិបត្តិ ឆ្នាំ២០២៥ នៃគម្រោងពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារសម្រាប់មន្ត្រីសុខាភិបាល (SPESHP)
August 24, 2024

ខេត្តសៀមរាប៖ នៅថ្ងៃសុក្រ ៤រោច ដល់ថ្ងៃសៅរ៍ ៥រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារសម្រាប់មន្ត្រីសុខាភិបាល (SPESHP) និងឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារវាយតម្លៃការងារមន្ត្រីបង្គោលគម្រោង បានអញ្ជើញចូលរួម និងដឹកនាំសិក្ខាសាលា ស្តីពីការរៀបចំផែនការប្រតិបត្តិ ឆ្នាំ២០២៥ នៃគម្រោង SPESHP។

សិក្ខាសាលានេះមានការអញ្ជើញចូលរួមដោយ ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងជាប្រធានគ្រប់គ្រងគម្រោងទទួលបន្ទុកបច្ចេកទេស ថ្នាក់ដឹកនាំក្រសួងសុខាភិបាល តំណាងធនាគារពិភពលោក នាយកសាលា មន្ត្រីរាជការក្រសួងសុខាភិបាល និងមន្ត្រីគម្រោង SPESHP សរុប ៦៣ រូប។

Image 1
Image 2
Image 3
Image 4