Cambodia
⬆️ 0%
New Details

Image
អបអរសាទរ! ពិធីបើកយុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ Fit For Hope ២០២៤
September 02, 2024

រាជធានីភ្នំពេញ ថ្ងៃចន្ទ ១៤រោច ខែ ស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ គីម សុខលាភ ឈាង រ៉ា និងលោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រក្រសួងសុខាភិបាល បានចូលរួមក្នុង “ យុទ្ធនាការផ្សព្វផ្សាយបង្កើនការយល់ដឹងពីជម្ងឺមហារីកសុដន់ Fit For Hope 2024” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។

យុទ្ធនាការនេះមានគោលបំណងពង្រីកវិសាលភាពនៃការផ្ដល់ព័ត៌មាន និងបង្កើនការយល់ដឹងអំពីជំងឺមហារីកនៅទូទាំងប្រទេស និងលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ ដល់សាធារណជន ជាពិសេសស្ត្រីឱ្យទទួលបាននូវចំណេះដឹងគ្រប់ជ្រុងជ្រោយ និងលើកទឹកចិត្តឱ្យស្រ្តីមានភាពរឹងមាំនិងក្លាហាន ហើយកាត់បន្ថយភាពអៀនខ្មាស ចេះពីរបៀបពិនិត្យរករោគសញ្ញាដោយខ្លួនឯងឱ្យបានទៀតទាត់ និងទៅទទួលបានការពិនិត្យ និងផ្តល់រោគវិនិច្ឆ័យពីគ្រូពេទ្យជំនាញបានទាន់ពេលវេលា និងទទួលបានឱកាសអំណោយផលក្នុងការព្យាបាលឲ្យជាសះស្បើយ ព្រមទាំងសង្គ្រោះជីវិតខ្លួនផងដែរ។

ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន និងមន្ទីរកិច្ចការនារី រាជធានី ខេត្ត ដៃគូជាតិ មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រុមប្រឹក្សា អភិបាលរងរាជធានី ខេត្ត ដៃគូអភិវឌ្ឍន៍អន្តរជាតិ វិស័យឯកជន និងសង្គមស៊ីវិល យុវជន និសិ្សត សរុបចំនួន ៦៥០នាក់ និងតាមប្រព័ន្ធអនឡាញសរុបចំនួន ៨៧៩នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8