Cambodia
⬆️ 0%
New Details

Image
សិក្ខាសាលាបណ្តុះបណ្តាលលើកទី៦ អាស៊ាន ចិន​ នៅទីក្រុងណាននីង​ សម្រាប់អ្នកអនុវត្តសុខភាពសាធារណៈជាន់ខ្ពស់។
September 13, 2024

ប្រទេសចិន៖ នាព្រឹកថ្ងៃសុក្រ ១១កើតខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ហូយ សេរីវឌ្ឍនៈ អគ្គនាយករងបច្ចេកទេសសុខាភិបាល បានចូលរួមសិក្ខាសាលាបណ្តុះបណ្តាលលើកទី៦ អាស៊ាន ចិន​ នៅទីក្រុងណាននីងសម្រាប់អ្នកអនុវត្តសុខភាពសាធារណៈជាន់ខ្ពស់។

សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងផ្តល់ការបណ្តុះបណ្តាលដល់មន្ត្រីជាន់ខ្ពស់សុខភាពសាធារណៈក្នុងបណ្តាប្រទេសអាស៊ានដើម្បីជួយពង្រឹងការកសាងគ្រឹះប្រព័ន្ធសុខភាពសាធារណៈ បណ្តុះបណ្តាលធនធានមនុស្ស និងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពឆ្លើយតបទៅនឹងការសង្គ្រោះបន្ទាន់ផ្នែកសុខភាពសាធារណៈចម្បងៗ។ ក្នុងរយៈពេលសិក្សានោះមានការចែករំលែកបទពិសោធន៍ពីបណ្តាប្រទេសអាស៊ាន​ បានជួបសំណេះសំណាលជាមួយនិស្សិតពេទ្យដែលកំពុងសិក្សានៅ Guangxi Medical Hospital និងចូលរួមទស្សនកិច្ចសិក្សា នៅមន្ទីរពេទ្យGuangxi Hospital ផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7