Cambodia
⬆️ 0%
New Details

Image
សន្និសីទ ស្តីពីបច្ចុប្បន្នភាពវេជ្ជសាស្ត្រកុមារកម្ពុជា លើកទី៩
November 11, 2011

ខេត្តសៀមរាប៖ ថ្ងៃសៅរ៍ ៦កើត ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ដោយទទួលបានការចាត់តាំងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យកុមារកម្ពុជា និងឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈគ្រូពេទ្យកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើក និងបិទសន្និសីទ ស្តីពីបច្ចុប្បន្នភាពវេជ្ជសាស្ត្រកុមារកម្ពុជា លើកទី៩ នៅសណ្ឋាគារសុខា សៀមរាប។

សន្និសីទនេះមានគោលបំណង ដើម្បីពង្រឹង និងបងើ្កនចំណេះដឹងវិជ្ជាជីវៈដល់បណ្តាគ្រូពេទ្យទាំងអស់ឱ្យកាន់តែមានសមត្ថភាព ក្នុងការផ្តល់សេវាថែទាំព្យាបាលកុមារឱ្យបានល្អត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធភាព។ លើសពីនេះទៅទៀត សមាគមគ្រូពេទ្យកុមារកម្ពុជាបានរៀបចំសន្និសីទនេះឡើង ដែលជាការផ្តល់នូវវេទិកាជូនដល់គ្រូពេទ្យព្យាបាលកុមារទូទាំងប្រទេស បានចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍រវាងគ្នា ក៏ដូចជាជួយផ្តល់នូវចំណេះដឹងថ្មីៗទាក់ទងនឹងរោគកុមារទាំងនេះ ដើម្បីឱ្យសិក្ខាកាមទាំងអស់អាចទាញយកនូវសារៈសំខាន់ សម្រាប់ជាប្រយោជន៍ក្នុងការថែទាំ និងព្យាបាលកុមារកម្ពុជា។

ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ជូនដល់សិក្ខាកាមបន្តចែករំលែកចំណេះដឹងដែលទទួលបានពីសន្និសីទនេះ ជូនដល់សហភាតារៈ និងមូលដ្ឋានសុខាភិបាលរៀងៗខ្លួន។ គ្រូពេទ្យត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការផ្តល់សេវាជូនប្រជាជនប្រកបដោយគុណភាព សុវត្ថិភាព និងមេត្តាធម៌ ដើម្បីចូលរួមពង្រឹងនូវប្រព័ន្ធសេវាសុខាភិបាល សំដៅការលើកកម្ពស់សុខុមាលភាព ការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការអភិវឌ្ឍធនធានមនុស្សសុខាភិបាល ដែលជាការរួមចំណែកជាមួយកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ភាពបុិនប្រសប់ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាក្រកម្ពុជា។

សូមបញ្ជាក់ផងដែរថា សន្និសីទនេះមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងសុខាភិបាល ​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត គ្រូពេទ្យដែលជាសមាជិក សមាជិកា សមាគមគ្រូពេទ្យកុមារកម្ពុជា និងវាគ្មិនដែលជាសាស្រ្តាចារ្យវេជ្ជបណ្ឌិតឯកទេសជំនាញកុមារនៅកម្ពុជា សរុបចំនួន ៣៦៩រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6