Cambodia
⬆️ 0%
New Details

Image
សិក្ខាសាលា រៀបចំសេចក្តីណែនាំប្រត្តិបត្តិ ស្តីពីសំណុំសកម្មភាពបង្គ្រប់ និងមគ្គុទេសក៍គ្លីនិក សម្រាប់ព្យាបាលជំងឺផ្លូវចិត្ត និងវិបត្តិបណ្តាលមកពីការប្រើប្រាស់សារធាតុញៀន
September 20, 2024

ខេត្តកំពត៖ ដោយបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជ. ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើក និងបូកសរុប " សិក្ខាសាលា រៀបចំសេចក្តីណែនាំប្រត្តិបត្តិ ស្តីពីសំណុំសកម្មភាពបង្គ្រប់ និងមគ្គុទេសក៍គ្លីនិក សម្រាប់ព្យាបាលជំងឺផ្លូវចិត្ត និងវិបត្តិបណ្តាលមកពីការប្រើប្រាស់សារធាតុញៀន"  ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដែលរៀបចំដោយនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នៃក្រសួងសុខាភិបាល ដោយមានការគាំទ្រពី គំរោងនៃអង្គការ MOMENTUM-USAID។

គោលបំណងសំខាន់នៃសិក្ខាសាលានេះគឺ៖( ១) ពិនិត្យសេចក្តីព្រាងចុងក្រោយ "សេចក្តីណែនាំសកម្មភាពបង្គ្រប់សម្រាប់សេវាព្យាបាលជំងឺផ្លូវចិត្ត និងភាពញៀនគ្រឿងញៀន" (Operational Guidelines of Complementary Package of Activities for Mental Health and Substance Abuse Services in Referral Hospitals) និង (២) ពិនិត្យសេចក្តីព្រាងចុងក្រោយនៃមគ្គុទេសក៍គ្លីនិកសម្រាប់ធ្វើរោគវិនិច្ឆ័យ និងព្យាបាលបញ្ហាសុខភាពផ្លូវចិត្ត និងវិបត្តិបណ្តាលមកពីការប្រើប្រាស់សារធាតុញៀនក្នុងមន្ទីរពេទ្យបង្អែក (Clinical Practice Guidelines for Management of Mental and Substance Use Disorders in Referral Hospitals)។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះ មានការចូលរួមពីលោកស្រីវេជ្ជបណ្ឌិត យូ សុគន្ធ ប្រធានស្តីទីនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពត និងលោកវេជ្ជ. ឈិត សុផល ប្រធាននាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន  ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងនាយកដ្ឋាន  តំណាងមន្ទីរពេទ្យជាតិ មន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យបង្អែក  មួយចំនួន អ្នកជំនាញសុខភាពផ្លូវចិត្ត ព្រមទាំង  តំណាងមកពីដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងតំណាងមកពីភាគីពាក់ព័ន្ធ  សរុបមានអ្នកចូលរួមប្រមាណ ៤៥ រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6