Cambodia
⬆️ 0%
New Details

Image
វគ្គបណ្តុះបណ្តាលស្តីពីគ្រូបង្គោលថ្នាក់ក្រោមជាតិសម្រាប់កម្មវិធីបណ្តុះបណ្តាលការថែទាំបឋមសម្រាប់អ្នកប៉ះទង្គិចផ្លូវចិត្ត
September 25, 2024

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមឱសថការី ឈី ហុង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាអធិបតីក្នុងការបើកវគ្គបណ្តុះបណ្តាលស្តីពីគ្រូបង្គោលថ្នាក់ក្រោមជាតិសម្រាប់កម្មវិធីបណ្តុះបណ្តាលការថែទាំបឋមសម្រាប់អ្នកប៉ះទង្គិចផ្លូវចិត្ត ចំនួន២វគ្គ ដែលវគ្គទី១ រៀបចំឡើងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង និងវគ្គទី២ រៀបចំឡើងនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ។

ជាមួយគ្នានេះ ឯកឧត្តមឱសថការី ឈី ហុង ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការណែនាំរបស់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ជូនដល់មន្ត្រីសុខាភិបាល និងសិក្ខាកាមទាំងអស់ សូមឱ្យមន្ត្រីសុខាភិបាល និងសិក្ខាកាមទាំងអស់ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈក្នុងការថែទាំ និងព្យាបាលអ្នកជំងឺ ដោយចាត់ទុកអ្នកជំងឺជាចម្បង។

គួរបញ្ជាក់ផងដែលថា សិក្ខាសាលាមានការចូលរួមពី ឯកឧត្តមឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង ឯកឧត្តមវេជ្ជបណ្ឌិត ឡេ ចន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ លោកវេជ្ជបណ្ឌិត ឈិត សុផល ប្រធាននាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន និងលោកតំណាងអង្គការ MOMENTUM USAID ផងដែរ។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្រោមកិច្ចសហការរវាងនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន ក្រោមការឧបត្ថម្ភថវិកាពីអង្គការ MOMENTUM USAID ដែលមានការចូលពីសិក្ខាកាម មកពីមន្ទីរពេទ្យបង្អែករាជធានី-ខេត្ត ទាំង២៥ និងអង្គការដៃគូចំនួន៦  សរុបសិក្ខាកាមចំនួន៧០រូប ដែលក្នុងនេះមានព្រះសង្ឃ២អង្គផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6