Cambodia
New Details

Image
កិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីសូចនាករសុខភាពដែលគិតគូរពីយេនឌ័រ នៅក្នុងផ្នែកសុខាភិបាល និងអនាម័យ ការរៀបចំផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដំណាក់កាលទី៣
June 19, 2025

រាជធានីភ្នំពេញ៖ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីសូចនាករសុខភាពដែលគិតគូរពីយេនឌ័រ នៅក្នុងផ្នែកសុខាភិបាលនិង អនាម័យ ការរៀបចំផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដំណាក់កាលទី៣ នៅទីស្ដីការក្រសួងសុខាភិបាល។

កិច្ចប្រជុំពិគ្រោះយោបល់នេះមានគោលបំណងដើម្បីពិភាក្សាលើសូចនាករយេនឌ័រ ទាំងមូលដ្ឋាន និងចំណុចដៅ ដែលដាក់ក្នុងផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ នៅក្នុងផ្នែកសុខាភិបាល និងអនាម័យ។

កិច្ចប្រជុំពិគ្រោះយោបល់ទទួលបានលទ្ធផលដូចខាងក្រោម៖

- ក្រុមការងារបញ្ជ្រាបយេនឌ័រនៃក្រសួងសុខាភិបាលបានស្វែងយល់ និងផ្តល់ធាតុចូលក្នុងការកែសម្រួលសូចនាករសុខភាពឱ្យមានការគិតគូរពីយេនឌ័រប្រសើរជាងមុន នៅក្នុងផ្នែកសុខាភិបាល និងអនាម័យ។

- ធ្វើបច្ចុប្បន្នភាពស្តីពីការធ្វើផែនការសកម្មភាពនៃសុខាភិបាល និង អនាម័យ ទៅក្នុងផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះមានសមាសភាពអញ្ជើញចូលរួមតំណាងមកពីក្រុមការងារបញ្ជ្រាបយេនឌ័រក្រសួងសុខាភិបាល និងអង្គការដៃគូរ ADB សរុបចំនួន ១២នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6