ទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៖ នារសៀល ថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2) និង ឯកឧត្តម ហ៊ុល បុណ្ណារ័ត្ន អគ្គនាយក នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល បានដឹកនាំកិច្ចប្រជុំបូកសរុប ស្តីពីការពិនិត្យ និងវាយតម្លៃការអនុវត្តការងារពាក់កណ្តាលអាណត្តិ នៃគម្រោង H-EQIP 2 ។
គោលបំណង នៃកិច្ចប្រជុំ៖
ក- ពិនិត្យរបាយការណ៍ របស់ក្រុមបេសកកម្ម វាយតម្លៃពាក់កណ្ដាលអណត្តិរបស់គម្រោង H-EQIP 2 ៖
១. មូលនិធិសមធម៌សុខាភិបាល
២. ពង្រឹងគុណភាពនៃការផ្តល់សេវាសុខាភិបាល
៣. ការពង្រឹងសមត្ថភាពលើសមភាពយេនឌ័រ និងបរិយាបន្នសង្គម ការតាមដាន និងវាយតម្លៃ
៤. ការឆ្លើយតបនឹងគ្រោះមហន្តរាយ និងជំងឺឆ្លង
ខ- ស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈម ដែលបានជួបប្រទះក្នុងការអនុវត្តការងារកន្លងមក ដើម្បីសម្រួលដល់ការអនុវត្តការងារបន្ត
គ- កំណត់គោលដៅ និងជំហានបន្ទាប់ ដេីម្បីឱ្យការអនុវត្តគម្រោងចប់តាមផែនការកំណត់។
ង- រៀបចំផែនការថវិកាប្រចាំឆ្នាំ ២០២៦ ( AWPB 2026 ) ឱ្យបានទាន់ពេលវេលា។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយ ឯកឧត្តមវេជ្ជ. យូ ពិសី អនុរដ្ឋលេខាធិការ ឯកឧត្តមវេជ្ជ. ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល ឯកឧត្តម ជិន វិសាល អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ លោក លោកស្រី តំណាងនាយកដ្ឋានថវិកា និងហិរញ្ញវត្ថុ នាយកដ្ឋានមន្ទីរពេទ្យ នាយកដ្ឋានការពារសុខភាព នាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល នៃក្រសួងសុខាភិបាល តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងទីភ្នាក់ជាតិបញ្ជាក់ចំណាយ និងដៃអភិវឌ្ឍន៍រួមមាន៖ World Bank, KOICA, KfW, GFF, DFAT ។