Cambodia
New Details

Image
កិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព សម័យប្រជុំលើកទី១២ អាណត្តិទី១
June 20, 2025

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី១២ នៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព។ 

កិច្ចប្រជុំនេះមានរបៀបវារៈសំខាន់ៗចំនួន ៤ដូចខាងក្រោម៖

១-ការពិនិត្យលើរបាយការណ៍វឌ្ឍនភាព បច្ចេកទេសត្រីមាសទី១ ឆ្នាំ២០២៥ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ និងទិសដៅឆ្នាំ២០២៦

២-ការពិនិត្យលើរបាយការណ៍ការប្រើប្រាស់ឱសថ និងសម្ភារៈបរិក្ខារពេទ្យ ត្រីមាសទី១

៣-ការពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុ និងបញ្ជីសារពើភ័ណ្ឌ ត្រីមាសទី១ ឆ្នាំ២០២៥ 

៤-ការធ្វើផែនការថវិការបស់មន្ទីរពេទ្យជាតិ តេជោសន្តិភាព សម្រាប់ឆ្នាំ២០២៦។

៥- ផ្សេងៗ​

លោកជំទាវរដ្ឋលេខាធិការ បាន​ផ្ដល់អនុសាសន៍ដល់គណៈគ្រប់គ្រងមន្ទីរពេទ្យ ក្នុងការណែនាំបន្តជូនដល់មន្ត្រីរាជការ និងគ្រូពេទ្យទាំងអស់ សូមយកចិត្តទុកដាក់ផ្ដល់សេវាជូនប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងមិនរើសអេីង ទោះបីប្រើបណ្ណ ប.ស.ស   មូលនិធិសមធម៌  និង​ ប្រជាពលរដ្ឋ​ ក្រីក្រ​ ដែល​មិន​ទាន់​ មាន​ ក្តី​ ។ កាត់បន្ថយការរង់ចាំរបស់អ្នកជំងឺក្នុងការមកទទួលសេវា​ពិនិត្យ​ ព្យាបាល។

លោកជំទាវរដ្ឋលេខាធិការ បានថ្លែងនូវអំណរគុណដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកទាំងអស់នៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព ដែលកន្លងមកបានខិតខំបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព ទំនុកចិត្ត ក្រមសីលធម៌វិជ្ជាជីវៈ និងមានការកោតសរសើរច្រើនពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

ក្នុងកិច្ចប្រជុំនេះ មានវត្តមានចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត ស្រី វុធ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកវេជ្ជបណ្ឌិត សួន សាមិត្ត នាយកមន្ទីរពេទ្យ នាយករង នាយិការង មន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុប្រចាំមន្ទីរពេទ្យ ប្រធានការិយាល័យទាំងបី និងមន្ត្រីពាក់ព័ន្ធសរុបចំនួន ១៣រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10