Cambodia
⬆️ 0%
New Details

Image
សិក្ខាសាលាផ្សព្វផ្សាយស្តីពី លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ
October 07, 2024

រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត យូ ពិសី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលអមដំណើរដោយ ឯកឧត្តម ជិន វិសាល អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសណ្ឋាគារ និងរមណីយដ្ឋានឆ្នេរសុខា ខេត្តព្រះសីហនុ។

សិក្ខាសាលានេះផ្តោតសំខាន់ទៅលើចំណុចដូចខាងក្រោម ១)ការចូលរួមអនុវត្តប្រព័ន្ធ SARMIS បណ្ណកម្មសិទ្ធិទ្រព្យសម្បត្តិរដ្ឋនៅថ្នាក់ជាតិ និងក្រោមជាតិ រួមទាំងដីអាកាសយានដ្ឋាន ឧទ្យានជាតិ ២)ការពង្រឹងចំណូលមិនមែនសារពើពន្ធ ការធ្វើបច្ចុប្បន្នភាពការជួលទីតាំងទ្រព្យសម្បត្តិរដ្ឋ ដែលត្រូវរៀបចំរបាយការណ៍ប្រចាំឆ្នាំ ជូនរាជរដ្ឋាភិបាល និងរដ្ឋសភាជាតិ ដើម្បីទទួលបាននូវអនុសាសន៍ក្នុងការអនុវត្តបន្តស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្ពោះទៅកាន់ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

Image 1
Image 2
Image 3
Image 4
Image 5