Cambodia
New Details

Image
កិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសលើគម្រោងផែនការចំណូល-ចំណាយថវិកាឆ្នាំ២០២៦ របស់ក្រសួងសុខាភិបាល
July 04, 2025

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍  ៨កើត  ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកា បានដឹកនាំប្រតិភូតំណាងក្រសួងសុខាភិបាល ដែលរួមមានឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានកម្មវិធីទាំង៤ ឯកឧត្តមអគ្គនាយក លោក លោកស្រីជាសមាជិក អញ្ជើញទៅចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសលើគម្រោងផែនការចំណូល-ចំណាយថវិកាឆ្នាំ២០២៦ របស់ក្រសួងសុខាភិបាល ជាមួយក្រុមការងារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយ ឯកឧត្តម ស្រី វុធ អគ្គនាយករង នៃអគ្គនាយកដ្ឋានថវិកា នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កិច្ចប្រជុំនេះបានពិភាក្សាអំពី ការរៀបចំគម្រោងផែនការថវិកាចំណូល-ចំណាយឆ្នាំ២០២៦ របស់ក្រសួងសុខាភិបាល សម្រាប់ការអនុវត្តនាពេលនាមុខ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8