Cambodia
New Details

Image
កិច្ចប្រជុំលើកទី១ របស់ក្រុមប្រឹក្សាយោបល់បច្ចេកទេសនៃការផ្តល់ថ្នាំបង្ការជាតិ នៃព្រះរាជាណាចក្រកម្ពុជា (NITAGs)
July 04, 2025

រាជធានីភ្នំពេញ៖ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងយោងសេចក្តីសម្រេចលេខ ០០៩០ ស.អបស.សសរ ស្តីពីការបង្កើតក្រុមប្រឹក្សាយោបល់បច្ចេកទេសនៃការផ្តល់ថ្នាំបង្ការជាតិ នៃព្រះរាជាណាចក្រកម្ពុជា (NITAGs) ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សា បានដឹកនាំកិច្ចប្រជុំលើកទី១ របស់ក្រុមប្រឹក្សាយោបល់បច្ចេកទេសនៃការផ្តល់ថ្នាំបង្ការជាតិ នៃព្រះរាជាណាចក្រកម្ពុជា (NITAGs)។

កិច្ចប្រជុំនេះ មានគោលបំណងចម្បងចំនួន៣ រួមមាន៖ 

១. ជម្រាបជូនពីតួនាទី និងកិច្ចដំណើរការនៃក្រុមប្រឹក្សាយោបល់បច្ចេកទេសនៃការផ្តល់ថ្នាំបង្ការជាតិ នៃព្រះរាជាណាចក្រកម្ពុជា (NITAGs) 

២. ពិនិត្យលើទិដ្ឋភាពទូទៅនៃការអនុវត្តកម្មវិធីផ្តល់ថ្នាំបង្ការនៅតាមមូលដ្ឋានសុខាភិបាល

៣.បង្ហាញពីស្ថានភាពនៃការផ្ទុះជំងឺកញ្ជ្រឹល និងអន្តរាគមន៍ឆ្លើយតប។ 

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមផងដែរដោយ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមប្រឹក្សា NITAGs ឯកឧត្តមវេជ្ជបណ្ឌិត សុខ ស្រ៊ុន ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានមន្ទីរពេទ្យ លោកស្រីសាស្ត្រាចារ្យជំនួយ គឹម រ័ត្ននា ប្រធានលេខាធិការដ្ឋាន នៃក្រុមប្រឹក្សា NITAGs លោក លោកស្រី ជាសមាជិក នៃក្រុមប្រឹក្សា NITAGs ព្រមទាំងលោក លោកស្រីតំណាងដៃគូអភិវឌ្ឍន៍រួមមាន៖ Gavi, WHO, UNICEF, CHAI សរុបចំនួន ២៥រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6