Cambodia
New Details

Image
ថ្នាក់ដឹកនាំក្រសួងសុខាភិបាល រួមជាមួយឯកឧត្តមឯកអគ្គរាជទូតបារាំង Monsieur Jacques PELLET អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសពលោកជំទាវ ហូ បូរ៉ាលីន
July 05, 2025

រាជធានីភ្នំពេញ៖ ថ្ងៃសោរ៍ ទី៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល តំណាង ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំប្រតិភូក្រសួងសុខាភិបាល រួមជាមួយឯកឧត្តមឯកអគ្គរាជទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព លោកជំទាវ ហូ បូរ៉ាលីន ដែលទទួលមរណភាព កាលពីថ្ងៃចន្ទ ៥កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៥៦ឆ្នាំ ដោយរោគាពាធ។

សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកជំទាវ ហូ បូរ៉ាលីន សូមឆាប់បានចាប់បដិសន្ធិនៅទីឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9