Cambodia
New Details

Image
កិច្ចប្រជុំលើកទី៧ របស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ)
July 06, 2025

រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ) អមដោយ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការ និងមន្រ្តីជំនាញ នៃនាយកដ្ឋានសុខាភិបាលឌីជីថល បានចូលរួមកិច្ចប្រជុំលើកទី៧ របស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធាន គ.រ.ឌ. ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាព ស្ថានភាព និងយន្តការនៃការទប់ស្កាត់ការវាយប្រហារតាមសាយប័រ ដែលមានការអញ្ជើញចូលរួមពីសមាជិកគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញសន្តិសុខសាយប័រ មកពីតំណាងក្រសួង ស្ថាប័ន សរុបមានចំនួន ១៥០រូប ។

Image 1
Image 2
Image 3
Image 4
Image 5