Cambodia
New Details

Image
កិច្ចពិគ្រោះយោបល់ គោលនយោបាយស្តីពីការបង្កើនភាពធន់ ម៉ាក្រូសេដ្ឋកិច្ចដែលឆ្លើយតបទៅនឹង ការប្រែប្រួលអាកាសធាតុនៅកម្ពុជា
July 12, 2025

រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ១០កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្ដមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការ បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ គោលនយោបាយស្តីពីការបង្កើនភាពធន់ ម៉ាក្រូសេដ្ឋកិច្ចដែលឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ក្រោមអធិបតីភាពភាព ឯកឧត្ដមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី  និងជាប្រធានគណ:កម្មាធិការជាតិអេស្កាប់ ក្នុងគោលបំណងពិភាក្សាលើរបាយការណ៍សេដ្ឋកិច្ច និងសង្គម នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ឆ្នាំ២០២៥ យុទ្ធសាស្ត្រ និងឧបករណ៍សម្រាប់បញ្ចូលហានិភ័យអាកាសធាតុទៅក្នុងក្របខ័ណ្ឌវិនិយោគជាតិ និងការពង្រឹងកិច្ចសម្របសម្រួលអន្តរស្ថាប័ន និងគោលនយោបាយដើម្បីបង្កើនហិរញ្ញប្បទានសម្រាប់ពង្រឹងភាពធន់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7