Cambodia
New Details

Image
វេទិកាសុខភាពលើកទី១ ស្តីពីបរិយាបន្ន ចីរភាព វិបុលភាព និងភាពធន់នៃប្រព័ន្ធសុខាភិបាល ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (1st INSPIRE Health Forum: Inclusive, Sustainable, Prosperous and Resilient Health System in Asia and the Pacific)
July 12, 2025

្រទេសហ្វីលីពីន៖ ថ្ងៃទី៧ ដល់ទី១១ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតិដ៏ខ្ពស់ខ្ពស់ ពីឯកឧត្តមសាស្តាចារ្យ ឈាង រ៉ារដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមវេទិកាសុខភាពលើកទី១ ស្តីពី បិរយាបន្ន ចីរភាព វិបុលភាព និងភាពធន់ នៃប្រព័ន្ធសុខាភិបាល ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក  

ដែលរៀបចំឡើងដោយធនាគារអភិវឌ្ឍន៍អាស៊ី នៅទីស្នាក់ការកណ្តាលធនាគារអភិវឌ្ឍន៍អាស៊ី នៃទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន។ 

វេទិកានេះ រៀបចំឡើងក្នុងគោលបំណងធ្វើបរិវត្តកម្មប្រព័ន្ធសុខាភិបាល កាន់តែមានសមធម៌ ភាពធន់នឹងអាកាសធាតុ និងត្រៀមរួចរាល់សម្រាប់ឆ្លើយតបនាអនាគត។

ប្រធានបទសំខាន់ៗចំនួន១០ ត្រូវបានលើកយកមកពិភាក្សាក្នុងវេទិកានេះ រួមមាន៖

១. ការប្រែប្រួលអាកាសធាតុ និងសុខភាព

២. ការគ្របដណ្តប់សុខភាពជាសកល

៣. ការរាតត្បាតជាសកល និងជំងឺឆ្លង

៤. ផ្នែកឯកជន និងសុខភាព

៥. ហិរញ្ញប្បទានសុខាភិបាល

៦. សកម្មភាពពហុវិស័យ

៧. ជំងឺមិនឆ្លង ភាពចាស់ (Aging) ពិការភាព និងសុខភាពផ្លូវចិត្ត

៨. អាហារូបត្ថម្ភនិងការលូតលាស់របស់កុមារ 

៩. នវានុវត្តន៍ដើម្បីសុខភាព និង 

១០. ភាពជាដៃគូ។

វេទិកានេះមានការរៀបចំជាការជជែកពិភាក្សា និងព្រឹត្តការណ៍អម (side events) ជាង៥០ ផ្សេងទៀត។

គួរកត់សម្គាល់ថា នៅក្នុងវេទិកានេះមានតំណាងប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ជិត៣០ប្រទេសចូលរួម ដែលជា រដ្ឋមន្រ្តីសុខាភិបាល អ្នករៀបចំគោលនយោបាយសុខាភិបាល អ្នកជំនាញសុខភាពភិពភលោក វិស័យឯកជន អ្នកស្រាវជ្រាវ និងអ្នកនវានុវត្តន៍ រដ្ឋបាលថ្នាក់ក្រោមជាតិ មន្រ្តីសុខាភិបាល និងហិរញ្ញវត្ថុ និងដៃគូអភវឌ្ឍន៍។

Image 1
Image 2
Image 3
Image 4
Image 5