Cambodia
New Details

Image
កិច្ចប្រជុំក្រុមការងារបច្ចេកទេសសុខាភិបាល ប្រចាំខែកក្កដា ឆ្នាំ២០២៥
July 17, 2025

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព. ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានលេខាធិការដ្ឋានក្រុមការងារបច្ចេកទេសសុខាភិបាល បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសសុខាភិបាល (Technical Working Group for Health, TWG) ប្រចាំខែកក្កដា ឆ្នាំ២០២៥ ក្រោមមូលបទ “សុខភាពតែមួយ និងសន្តិសុខសុខភាព”។

កិច្ចប្រជុំបានពិនិត្យ ពិភាក្សាផ្តល់យោបល់ និងជំរុញការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត លើប្រធានបទចំនួន០៣ ដោយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះវិហារ  មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប និងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ដូចខាងក្រោម៖

១-ផែនការពង្រឹងសមត្ថភាពត្រៀមឆ្លើយតបផ្នែកវេជ្ជសាស្ត្រសម្រាប់សង្គ្រោះបន្ទាន់សុខភាពនៅខេត្តព្រះវិហារ   

២-ការឆ្លើយតបនឹងការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីនៅខេត្តសៀមរាប  

៣-រចនាសម្ព័ន្ធសុខភាពតែមួយនៅកម្ពុជា។

កិច្ចប្រជុំនេះដែរ បានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា នៃក្រុមការងារបច្ចេកទេសសុខាភិបាល និងដៃគូអភិវឌ្ឍន៍សុខាភិបាល សរុបចំនួន ៣៦រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8