Cambodia
New Details

Image
កិច្ចប្រជុំពិភាក្សា ដើម្បីពិនិត្យមើលលើការបង្កើតវីដេអូគំនូរមានចលនា (Video Animation) ទាក់ទងនឹងជំងឺមិនឆ្លង (NCD)
July 18, 2025

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2) បានដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីពិនិត្យមើលលើការបង្កើតវីដេអូគំនូរមានចលនា (Video Animation) ទាក់ទងនឹងជំងឺមិនឆ្លង នៃគម្រោង H-EQIP 2 ។

គោលបំណង នៃកិច្ចប្រជុំ៖

- ពិនិត្យលើវីដេអូ (Video) និងខ្លឹមសារ (Script) ដែលបានបង្ហាញ​ដោយ​ក្រុមហ៊ុន​ទទួល​អនុវត្ត​ការងារ​

- កែលំអ​សេចក្ដី​ព្រាង​ និង​គ្រោង​ នៃ​វីដេអូ​មួយ​ៗ​ឱ្យទាក់​ទង​ សំខាន់​ទៅ​នឹង​ការ​ផ្លាស់ប្ដូរ​ឥរិយាបថ​របស់​ ប្រជាពលរដ្ឋ​ និង​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ថែទាំ​សុខភាព​ 

- ផ្ដល់​គោល​ការណ៍​សំខាន់ៗ​ ក្នុង​ការ​រៀបចំ​វីដេអូ​អប់រំ​ផ្សព្វផ្សាយ​ឱ្យមានការចាប់​អារម្មណ៍​ពី​អ្នក​មេីល​ និង​ឱ្យ​ពាក់ព័ន្ធ​ទៅ​នឹង​ជំងឺ​លេីស​សំពាធឈាម ទឹក​នោម​ផ្អែម​ និង​មហារីក​មាត់​ស្បូន 

- ក្រុមហ៊ុន​ ត្រូវ​សហការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិលេីក​កំពស់​សុខភាព​ និង​រៀបចំ​ឱ្យចេញ​ជា​សេចក្ដី​ព្រាង​ថ្មីមួយ​ទៀត​ ដេីម្បី​ជូន​ គណៈកម្មការ​ពិនិត្យ​ម្តង​ទៀត​ រយៈពេល​មួយ​សប្ដាហ៍​ 

- នាយកដ្ឋាន​ការ​ពារ​សុខភាព​ ត្រូវ​សហការ​ជាមួយ​មជ្ឈមណ្ឌលជាតិ​លេីក​កំពស់​សុខភាព​ និង​ក្រុម​ហ៊ុន​ ដេីម្បី​ឱ្យ​ការ​ងារ​សម្រេច​បានជោគជ័យ​ តាមពេលវេលា​ដែល​បាន​កំណត់​។ 

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ លោកស្រីប្រធានមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព និងលោក លោកស្រី តំណាងនាយកដ្ឋានការពារសុខភាព នៃក្រសួងសុខាភិបាល និងក្រុមហ៊ុនទីប្រឹក្សាផ្តល់សេវាកម្ម។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7