Cambodia
New Details

Image
កិច្ចប្រជុំអនុគណ:កម្មាការ ក្រុមការងារ បច្ចេកទេស ស្តីពីទឹកកខ្វក់ និងអនាម័យក្នុង ទីក្រុង លេីកទី៥
July 25, 2025

រាជធានីភ្នំពេញ៖ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចូលរួមកិច្ចប្រជុំ អនុគណ:កម្មាការ ក្រុមការងារបច្ចេកទេស ស្តីពីទឹកកខ្វក់ និងអនាម័យក្នុងទីក្រុង លេីកទី៥   (5th Sub-Technical Working Group on Urban Waste water  and Sanitation ) ក្រោមអធិបតី ឯកឧត្តម បណ្ឌិត រស់ វណ្ណា រដ្ឋលេខាធិការ ក្រសួង សាធារណការ និងដឹកជញ្ជូន និងលោកស្រី Miura Yoshiko តំណាងអង្គការ JICA ប្រចាំកម្ពុជា។

កិច្ចប្រជុំនេះ ដោយផ្តោតសំខាន់លើ ផែនការនាពេលបច្ចុប្បន្ន និងអនាគត ទាក់ទងនឹងការ គ្រប់គ្រងទឹកកខ្វក់នៅកម្ពុជា ការផ្គត់ផ្គង់ទឹក និងអនាម័យក្នុងទីក្រុង និងកិច្ចអន្តរាគមន៍នានា របស់ដៃគូអភិវឌ្ឍន៍មានដូចជា៖ ADB, AFD, EDCF, GGGI, GRET, KOICA, WATER AID។

កិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួម ពីសំណាក់ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ប្រព័ន្ធចម្រោះទឹកកខ្វក់ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងតំណាង ដៃគូអភិវឌ្ឍន៍ ជាច្រើនផងដែរ។

Image 1
Image 2
Image 3