Cambodia
⬆️ 0%
New Details

Image
ការចុះពិនិត្យកាដ្ឋានសាងសង់សម្រាប់ត្រៀមរៀបចំពិធីបញ្ចុះបឋមសីលា និងបើកការដ្ឋានសាងសង់មន្ទីពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
November 27, 2024

រាជធានីភ្នំពេញ៖ ថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោង អមដំណើរដោយ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការ និងជានាយករងគម្រោង អញ្ជើញចុះពិនិត្យទីតាំង ដើម្បីត្រៀមរៀបចំពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលនឹងប្រព្រឹត្តទៅក្នុងពេលដ៏ខ្លីខាងមុខនេះ។ 

ក្នុងឱកាសនោះផងដែរ លោកជំទាវរដ្ឋលេខាធិការ ក៏បានផ្តល់អនុសាសន៍ណែនាំ ដល់តំណាងក្រុមហ៊ុនទទួលកិច្ចសន្យាសាងសង់ សូមយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំទីតាំង ការដ្ឋាន​ ទី​តាំង​ សំរាប់​រៀបចំ​ ដាក់​ ម៉ាស៊ីន​ ខួងគ្រឹះ​ និង​ សំអាត​ ការដ្ឋាន​ទាំង​មូល​ សម្រាប់ត្រៀមក្នុងពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់នាពេលខាងមុខនេះ  ដើម្បីធានាដំណើរការសាងសង់ប្រព្រឹត្តទៅតាមកាលបរិច្ឆេទដែលបានកំណត់ ។ 
ក្នុង​នាម​ក្រសួង​សុខាភិបាល​ លោក​ជំទាវ​ ក៏បាន​ ថ្លែង​អំណរគុណ​ដល់​ ក្រុម​ជំនាញ​វិស្វករ​ និង​ តំណាង​ផ្នែក​ផ្សេង​ៗ​ ដែល​កំពុង​ សស្រាក់សស្រាំ​ បំពេញ​ការងារ​ក្នុង​ការដ្ឋាន​ទាំង​មូល​ និង​ បាន​ណែរនាំ​ក្នុង​ការ​ គោរព​នូវ​បទ​ដ្ឋាន​ សំណង់​ ក៏​ដូច​ជា​ការ​អនុវត្តន៍​ នូវ​វិធានការណ៍​សុវត្ថិភាព​ឲ្យ​ បាន​ជាប់​ជា​ប្រចាំ​ ។ 

គួរបញ្ជាក់ផងដែរថា ការពិនិត្យការដ្ឋានសាងសង់នេះ ក៏មានសមាសភាពចូលរួមពីក្រុមការងារសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងតំណាងក្រុមហ៊ុនផ្តល់ប្រឹក្សាផងដែរ។ គម្រោងសាងសង់មន្ទីពេទ្យសាកលវិទ្យាល័យវិទ្យាល័យនេះ ជាគម្រោងដំបូងបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនឹង​ត្រូវ​ ចំណាយ​ពេល​សាងសង់ រយៈ​ពេល​ ២៨ ខែ និងបានទទួលថរិកាកម្ចីសម្បទានពីសាធារណរដ្ឋកូរ៉េ​ ក្រោម​ការ​ជួយ​ ឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​ក្រសួង​សេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​ និង​ ក្រសួង​សុខាភិបាល​។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9