រដ្ឋមន្រ្តីសុខាភិបាល៖ «ផែនការយុទ្ធសាស្រ្តជាតិស្តីពីសល្យសាស្រ្ត សម្ភព និងសណ្តំ នឹងក្លាយជាការប្តេជ្ញាចិត្ត ក្នុងការសង្រ្គោះជីវិត ការកាត់បន្ថយការឈឺចាប់ និងការពង្រឹងនូវសមធម៌នៅក្នុងប្រព័ន្ធសុខាភិបាលកម្ពុជា»
____
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្រ្តជាតិស្តីពីសល្យសាស្រ្ត សម្ភព និងសណ្តំ ក្នុងមូលដ្ឋានសុខាភិបាល ២០២៦-២០៣៥។
នេះជាលើកដំបូង ក្រសួងសុខាភិបាលបានរៀបចំចងក្រងនូវគោលនយោបាយ និងផែនការយុទ្ធសាស្ត្រជាតិ ស្តីពីសល្យសាស្រ្ត សម្ភព និងសណ្តំ ឬហៅកាត់ថា NSOAP ២០២៦-២០៣៥ ដែលជាសមិទ្ធផលមួយដ៏ធំមួយទៀត សម្រាប់សុខាភិបាលកម្ពុជា។ NSOAP មានសារៈសំខាន់ណាស់ ដើម្បីធានាថាប្រជាជនកម្ពុជាទទួលបានសេវាសល្យសាស្រ្ត សម្ភព និងផ្តល់សេវាសង្គ្រោះបន្ទាន់ ដែលមានសុវត្ថិភាព ស័ក្តសិទ្ធភាព ទាន់ពេលវេលា និងមានតម្លៃសមរម្យ ដើម្បីឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកលនៅឆ្នាំ២០៣៥។
ផែនការយុទ្ធសាស្រ្តជាតិ សល្យសាស្រ្ត សម្ភព និងសណ្តំ គឺជាសមាសធាតុស្នូលនៃភាពធន់របស់ប្រព័ន្ធសុខាភិបាល និងជាការឆ្លើយតបដោយផ្ទាល់របស់ក្រសួងសុខាភិបាល ចំពោះអាទិភាពសុខភាពជាតិ ដែលមានចែងក្នុងកម្មវិធីគោលនយោបាយ ២០២៣-២០២៨ របស់រាជរដ្ឋាភិបាល ផែនទីបង្ហាញផ្លូវនៃការគ្របដណ្តប់សុខភាពជាសកល ២០២៤-២០៣៥ និងផែនការយុទ្ធសាស្ត្រសុខាភិបាល ២០២៥-២០៣៤ (HSP4)។ NSOAP នេះ បានបង្កើតក្របខ័ណ្ឌជាតិដែលមានកាតព្វកិច្ចអនុវត្ត សម្រាប់ការផ្លាស់ប្តូរ និងនវានុវត្តន៍នៃសល្យសាស្រ្ត សម្ភព និង
សណ្តំ ដើម្បីធានាដល់ប្រជាជនកម្ពុជាគ្រប់រូប ជាពិសេសប្រជាជននៅមូលដ្ឋាន ទទួលបានសេវាវះកាត់ប្រកបដោយគុណភាព សុវត្ថិភាព ស័ក្តសិទ្ធភាព ទាន់ពេលវេលា មានតម្លៃសមរម្យ ប្រកបដោយសេចក្តីថ្លៃថ្នូរ សមធម៌ និងបរិយាបន្ន។
ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បាននូវអនុសាសន៍សំខាន់ៗ មួយចំនួនសម្រាប់ការអនុវត្ត NSOAP ដូចខាងក្រោម៖
១) ត្រូវពង្រឹងអភិបាលកិច្ច និងយន្តការសម្របសម្រួល ដោយពង្រឹងតួនាទីគណៈកម្មការសល្យសាស្រ្ត សម្ភព និងសណ្តំ ថ្នាក់ជាតិ និងការសម្របសម្រួលរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
២) ត្រូវពង្រីកសមត្ថភាពផ្តល់សេវាសល្យសាស្រ្ត សម្ភព និងសណ្តំ ចាំបាច់ ជាពិសេសនៅតាមមន្ទីរពេទ្យ CPA2 និងមូលដ្ឋានសុខាភិបាលឯកជន ដើម្បីផ្តល់សេវាវះកាត់សង្គ្រោះបន្ទាន់ និងនីតិវិធីវះកាត់សំខាន់ៗ ឱ្យបានទាន់ពេលវេលា។
៣) គាំទ្រការអភិវឌ្ឍ និងពង្រីកធនធានមនុស្ស តាមរយៈបង្កើនចំនួន និងពង្រឹងសមត្ថភាពគ្រូពេទ្យឯកទេស សល្យសាស្រ្ត សម្ភព និងសណ្តំតាមរយៈការបណ្តុះបណ្តាល និងការចែកចាយធនធានមនុស្សឱ្យសមស្រប។
៤) បន្តលើកកម្ពស់គុណភាព និងសុវត្ថិភាពសេវា ដោយធានាការអនុវត្តពេញលេញនៃបញ្ជីត្រួតពិនិត្យសុវត្ថិភាពវះកាត់របស់ WHO និងពង្រឹងប្រព័ន្ធគ្រប់គ្រងគុណភាព។
៥) ពង្រឹងប្រព័ន្ធព័ត៌មានសុខាភិបាល និងការប្រើប្រាស់ទិន្នន័យ ដោយពង្រីកការប្រើប្រាស់ប្រព័ន្ធកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិក។
៦) លើកកម្ពស់ការវិនិយោគសុខភាព និងការការពារហិរញ្ញវត្ថុ ដើម្បីកាត់បន្ថយការចំណាយពីហោប៉ៅផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋ។
៧) បន្តកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ សមាគមវិជ្ជាជីវៈ និងវិស័យឯកជន
៨) ត្រួតពិនិត្យតាមដាន និងគណនេយ្យភាព ដោយរៀបចំផែនការសកម្មភាព SOA នៅតាមមូលដ្ឋានសុខាភិបាល និងវាយតម្លៃជាប្រចាំ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ផែនការយុទ្ធសាស្ត្រជាតិ NSOAP ២០២៦-២០៣៥ នេះ នឹងត្រូវអនុវត្តនៅគ្រប់មូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន។ សូមណែនាំដល់គ្រប់មូលដ្ឋានសុខាភិបាល ដៃគូអភិវឌ្ឍន៍ គណៈវិជ្ជាជីវៈសុខាភិបាលទាំងអស់ ឱ្យតម្កល់ការចងចាំជានិច្ច និងអនុវត្តផែនការយុទ្ធសាស្រ្តនេះ ដោយរៀបចំផែនការសកម្មភាព នៅនឹងកន្លែង ដើម្បីគាំទ្រការប្តេជ្ញាចិត្តខាងនយោបាយប្រកបដោយចីរភាព កិច្ចសហការពហុវិស័យ។
ពិធីនេះ រៀនចំនៅសណ្ឋាគារកាំបូឌីយ៉ាណា ដែលមានការចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ឯកឧត្តម លោកជំទាវអភិបាលរងនៃគណៈអភិបាលរាជធានីខេត្ត ប្រធានអង្គភាពថ្នាក់កណ្តាល នាយកមន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ ប្រធានមន្ទីរពេទ្យបង្អែករាជធានីខេត្តនិងតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោក លោកស្រី តំណាងអង្គការដៃគូ និងមានសិក្ខាកាមចូលរួមតាមប្រព័ន្ធនិម្មិត(zoom) ប្រមាណ ៣៥០ នាក់ ពីថ្នាក់ដឹកនាំមូលដ្ឋានសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងការចូលរួមផ្ទាល់សរុបប្រមាណ២១២រូប។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី «អ្នកដឹកនាំគ្រប់អង...
Read More
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក្នុងឱកាសទទួលជួប ន...
Read More
17-12-2024
សន្និសីទអេពីដេមីសាស្រ្តប្រចាំឆ្នាំ និងពិធីប្រគល់វិ...
Read More
17-12-2024
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយកប្រធានបទ៖...
Read More
17-12-2024
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី៖ “យើងមានក្តីប្រាថ្...
Read More
17-12-2024
ជំនួបពិភាភ្សាស្វែងរកការគាំទ្រ និងឱកាសសហការក្នុងការ...
Read More